(បន្ទាយមានជ័យ)៖ លោក ទូច ទឹម និង ភរិយា កំពុងខ្វាយខ្វល់ក្នុងចិត្តជាខ្លាំង ត្បិតកូនស្រីជាទីស្រឡាញ់របស់ខ្លួន ឈ្មោះ រស្មី ហៅ អាម៉ី អាយុប្រមាណ ១៥ឆ្នាំ បានបាត់ពីផ្ទះអស់រយៈពេល ៨ថ្ងៃមកហើយ។ លោក ទូច ទឹម បានទទូចឲ្យកូនស្រី ត្រឡប់ចូលផ្ទះវិញ ដោយលោកមិនប្រកាន់ទោសអូសដំណើរអ្វីទាំងអស់។

លោក ទូច ទឹម បានឲ្យដឹងថា កូនស្រីរបស់លោក បានបាត់ពីផ្ទះតាំងពីថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០១៥ ខណៈរូបនាងកំពុងជូន ប្អូនទៅសាលារៀន។ ការបាត់ខ្លួនរបស់ រស្មី គឺបាននាំទៅជាមួយខែក មួយខ្សែ ខ្សែដៃ មួយខ្សែនិងម៉ូតីម៉ាកវេវមួយគ្រឿង។

បន្ទាប់ពីការបាត់ដំណឹងនេះ លោក ទូច ទឹម បានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ច ឲ្យតាមជួយរកផងដែរ តែរហូតដល់ថ្ងៃទី១២ ខែធ្នូ មិនទាន់ទទួលបានដំណឹងអ្វីទាំងអស់។

លោក ទូច ទឹម បានធ្វើការសន្និដ្ឋានថា ការបាត់កូនស្រីរបស់លោក ប្រហែលមិនមែនជាករណីប្លន់ ឬចាប់ជម្រិតនោះទេ តែអាចជា ករណីរត់ចេញផ្ទះ ត្បិតកូនស្រីរបស់លោកនៅបន្តលេង Facebook និងទូរស័ព្ទទៅលេងជាមួយមិត្តភ័ក្តិផងដែរ។

លោក ទូច ទឹម បានអះអាងថា មុនការបាត់ខ្លួនរបស់ រស្មី លោកមិនដែលបានស្តីបន្ទោសអ្វីធ្ងន់ធ្ងរទៅលើកូនស្រីក្រៅតែពីការទូ ន្មានប្រៀនប្រដៅនោះឡើយ។ លោកបានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំគ្មានការស្តីបន្ទោសអ្វីទាំងអស់! គ្រាន់តែប្រាប់ថា កូននិយាយទូរ ស័ព្ទច្រើនអត់ល្អទេ សង្គមពោរពេញដោយការបោកប្រាស់។ បើគេស្រឡាញ់យើងឲ្យគេចូលដល់ផ្ទះ ដើម្បីពុក-ម៉ែ បានស្គាល់ និង យល់ពីចិត្តរបស់គេ»។

បើទោះបីជាយ៉ាងណាលោក ទូច ទឹម នៅតែបន្តហៅកូនស្រី ឲ្យត្រឡប់ចូលផ្ទះវិញ ដោយលោកមិនប្រកាន់ទោសអូសដំណើរអ្វី ទាំងអស់ គឺសូមឲ្យតែពួកគេត្រឡប់មកផ្ទះវិញប៉ុណ្ណោះ។

ទន្ទឹមនិងការទទូចហៅកូនស្រីឲ្យត្រឡប់ចូលផ្ទះវិញ លោក ក៏អំពាវនាវដល់សាធារណជន បានឃើញកូនស្រីរបស់លោក មានភិន ភាគដូចក្នុងរូបភាព សូមជួយផ្តល់ដំណឹងទៅរូបលោកតាមរយៈទូរស័ព្ទលេខ៖ 017 40 70 91 / 092351639 / 097 6555936៕

ផ្ដល់សិទ្ធដោយ៖ ហ្រេ្វសញ៉ូវអាស៊ី