ត្រសក់ គឺជាជម្រើសដ៏ប្រសើរអស្ចារ្យ ប្រសិនបើអ្នក មិនចូលចិត្ដញ៉ាំទឹក ព្រោះតែទឹកសាបគ្មានរសជាតិ ។ ដោយសារតែត្រសក់មានផ្ទុកជាតិទឹករហូតដល់ ៩០% ទើបការទទួលទានវា ជួយឱ្យរាងកាយរបស់យើងមិនខ្សោះជាតិទឹក ។

ត្រសក់មានប្រយោជន៍ព្យាបាលបញ្ហាសម្រស់៖ ត្រសក់មានផ្ទុកនូវជាតិស៊ីលីកា ដែលជួយរក្សាក្រចករបស់អ្នកឱ្យរឹងមាំ និងជួយឱ្យសក់មានសុខភាពល្អ និងទន់រលោង ។ បរិមាណជាតិស្ពាន់ធ័រខ្ពស់របស់វា មានប្រសិទ្ធភាពជួយឱ្យសក់របស់អ្នកលូតលាស់បានលឿន ។ ប្រសិនបើអ្នកកិនត្រសក់ឱ្យម៉ត់ រួចលាបទៅលើស្បែករបស់អ្នកឱ្យបាន ២០ នាទី វាជួយកាត់បន្ថយស្នាមអុជខ្មៅ និងមុនក្បាលខ្មៅ ស្របពេលជួយឱ្យស្បែករបស់អ្នកមានសំណើម និងស្រស់ស្រាយ ។

ជួយបន្ថយការហេវហត់អស់កម្លាំង៖ ត្រសក់មានផ្ទុកជាតិវីតាមីនបេខ្ពស់ ដែលជួយកង្កើនកម្រិតថាមពលរាងកាយរបស់អ្នក ជួយឱ្យធូរស្រាលអាការៈឈឺក្បាល និងអាការៈហេវហត់អស់កម្លាំងបានលឿន និងងាយស្រួល។ គ្រាន់តែញ៉ាំត្រសក់ពីរបីចំណិត នៅពេលព្រឹក ឬដាក់ត្រសក់ចូលទៅក្នុងភេសជ្ជៈញ៉ាំនោះ អ្នកនឹងបាត់នូវភាពរសេះរសោះក្នុងខ្លួន ។

ញ៉ាំត្រសក់ ជួយព្យាបាលបញ្ហាអញ្ចាញធ្មេញ៖  ដើម្បីឱ្យអញ្ចាញធ្មេញរបស់អ្នកមានសុខភាពល្អ សូមញ៉ាំទឹកត្រសក់មួយកែវឱ្យបានរាល់ថ្ងៃ ។ ជាតិ Phytochemical នៅក្នុងត្រសក់ ក៏មានប្រសិទ្ធភាពអស្ចារ្យសម្រាប់កាត់បន្ថយបញ្ហាក្លិនមាត់មិនល្អផងដែរ ។ ដើម្បីឱ្យខ្យល់ដកដង្ហើមស្រស់ស្រាយល្អ សូមបៀមត្រសក់មួយចំណិត នៅក្នុងមាត់របស់អ្នក និងប្រើអណ្ដាតសង្កត់វាឱ្យជាប់នឹងពិដានមាត់របស់អ្នក ជាការស្រេច ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth