CamNews

ឃិត សំម៉ាលីស មាន ហាងឆេងខ្ពស់

ភ្នំពេញ៖ តារាចម្រៀងនិយមស្លៀកពាក់ បែបសម័យថ្មី កំពុងទទួលបានប្រជាប្រិយភាព និងការចាប់អារម្មណ៍ខ្លាំង ជាពិសេសការលេងស្ទីលរាំ តាមឆាកប្រគំតន្រ្តី កញ្ញា ឃិត សំម៉ាលីស ចូលដល់ឆ្នាំ២០១៤នេះ ហាក់ មានសន្ទុះកេរ្តិ៍ឈ្មោះ ល្បីល្បាញគួរឲ្យកត់សម្គាល់ ខណៈតារាចម្រៀង ស្រីរួមជំនាន់ផ្សេងទៀត ពុំសូវឃើញ លេចវត្តមានច្រើននៅឡើយ។

ការបោះជំហានទៅមុខ ជាមួយនឹងអាជីពជាអ្នកសិល្បៈនេះហើយ ទើបធ្វើឲ្យតារាចម្រៀងស្រី កញ្ញា ឃិត សំម៉ាលីស កំពុងតែមានហាងឆេង សម្រាប់ទីផ្សារក្នុងស្រុក ។ ក្នុងអំឡុងដើមឆ្នាំ២០១៤ តារាចម្រៀងស្រីរូបនេះ បាននឹងកំពុងបញ្ហាញ វត្តមានជាច្រើន តាមរយៈការឡើងច្រៀង នៅតាមបណ្តាស្ថានីយទូរស្សន៍ ក៏ដូចជាក្នុងកម្មវិធីផ្សេងៗ ទាំងនៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា។

បើតាមការសង្កេតឃើញ តារាចម្រៀង ឃិត សំម៉ាលីស ចាប់តាំងពីចូលដល់ដើមឆ្នាំ២០១៤ភ្លាម គឺមានយឺអ៊ុនខ្ពស់ ត្រដែតតែម្តង អាចឆក់បានទីផ្សារ សិល្បៈ រហូតទទួលបាន ការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជនអ្នកគាំទ្រ ។ មិនត្រឹមតែប៉ុណ្ណោះ ម៉ាលីស ក៏កំពុងតែមានឱកាសច្រើន ដើម្បី សម្រុកចេញកើបលុយ ក្នុងកម្មវីធីប្រគំតន្រ្តី តាមបណ្តាខេត្ត និងស្ថានីយទូរទស្សន៍នានា។

ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទថ្មីៗនេះ តារាចម្រៀងសាច់សខ្ចី កញ្ញា ឃិត សំម៉ាលីស បានឲ្យដឹងថា មួយរយៈចុងនេះ នាងមាន ការងារមមាញឹកច្រើន ជាមួយអាជីពសិល្បៈចម្រៀង ពិសេស គឺការចេញទៅច្រៀង នៅតាមបណ្តាកម្មវិធីប្រគំតន្រ្តី ក្នុងក្រុងភ្នំពេញរបស់បណ្តា ក្រុមហ៊ុនផលិតផលនានា។

កញ្ញា ឃិត សំសុម៉ាលីស គឺជាតារាចម្រៀងស្រីមួយដួង មានការគាំទ្រច្រើនគួរសម ពីសំណាក់ទស្ស និកជនពិសេស ពីសំណាក់ស្រទាប់ មិត្តៗយុវវ័យ ហើយនាងក៏ជាអ្នកចម្រៀង ដែលធ្លាប់ទទួលរង នូវព្យុះភ្លៀងព័ត៌មានអាស្រូវច្រើន គួរសម ទៅលើការលេងស្ទីលខ្លួន ស្លៀកពាក់បញ្ចេញភាពសិចស៊ី ថតបង្ហោះលើបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល