អាមេរិកកំពុងបង្កើនសម្ពាធលើអ៊ីរ៉ង់ នៅមុនកិច្ចចចារអំពីនុយក្លេអែរក្នុងសប្ដាហ៍នេះ ដោយបន្ថែម
វត្តមានរបស់នាវាដឹកយន្ដហោះនុយក្លេអែរនៅក្បែរឈូងសមុទ្រអារ៉ាប់។

នាវាដឹកយន្ដហោះ USS Enterprise

លោកវរសេនីត្រី John Fage អ្នកនាំពាក្យរបស់កងទ័ពជើងទឹកអាមេរិកម្នាក់បានថ្លែងថា ៖ "បច្ចុប្បន្ន មាននាវាពិឃាតពីរក្រុមកំពុងធ្វើសកម្មភាពនៅក្នុងតំបន់ប្រតិបត្តិរបស់កងនាវាលេខ ៥ របស់សហរដ្ឋ
អាមេរិក"។

លោកថ្លែងថា ៖ "នាវា USS Abraham Lincoln បច្ចុប្បន្នស្ថិតនៅភាគខាងជើងសមុទ្រអារ៉ាប់(មិនស្ថិត
ក្នុងឈូងសមុទ្រអារ៉ាប់) រីឯនាវា USS Enterprise កំពុងធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រ Eden"។

នាវា Enterprise បានមកជំនួសនាវា USS Carl Vinson ដែលបានចាកចេញទៅចូលរួមក្នុងសមយុទ្ធ
មួយនៅលើឈូងសមុទ្រ Bengal នៅមុនពេលវិលត្រឡប់មកកាន់សមុទ្រខាងលិចរបស់អាមេរិក។

មន្ទីរបញ្ចកោណបានអោយដឹងថា វត្ដមានរបស់កងទ័ពជើងទឹកអាមេរិកនៅលើឈូងសមុទ្រអារ៉ាប់
គឺជារឿងធម្មតា ប៉ុន្ដែភាពតានតឹងបានកើនឡើងក្នុងប៉ុន្មានខែចុងក្រោយនេះ នៅពេលអ៊ីរ៉ង់គំរាមបិទ
ច្រកសមុទ្រ Hormuz ដែលជាផ្លូវនាំប្រេងដ៏សំខាន់របស់ពិភពលោក។

កាលពីខែមករា មេដឹកនាំរបស់មន្ទីរបញ្ចកោណ លោក Leon Panetta បានថ្លែងថា អាមេរិកបានត្រៀម
ខ្លួនជាស្រេចក្នុងការប្រឈមមុខជាមួយនឹងអ៊ីរ៉ង់ ចំពោះបញ្ហាច្រកសមុទ្រ Hormuz ប៉ុន្ដែលោកសង្ឃឹម
ថា បញ្ហានេះនឹងត្រូវបានដោះស្រាយដោយសន្ដិវិធី។

កាលពីថ្ងៃទី ៩មេសាកន្លងទៅ អ៊ីរ៉ង់បានទទួលស្គាល់ថានឹងមានកិច្ចចចារពីបញ្ហានុយក្លេអែរនៅក្នុង
សប្ដាហ៍នេះជាមួយប្រទេសមហាអំណាចធំៗមួយចំនួននៅ Istanbul បើទោះជាមុននេះ អ៊ីរ៉ង់ និង
ទួរគី បានធ្វើ"សង្គ្រាមប៉ាកា" ដាក់គ្នាយ៉ាងខ្លាំងក្លា។

គួររំឮកថា កិច្ចចចារថ្មីនេះបំផុតរវាងអ៊ីរ៉ង់ និងក្រុមប្រទេសមហាអំណាចមួយចំនួនដែលត្រូវបានគេ
ហៅថា P5+1 (សមាជិកអចិន្ដ្រៃរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ រួមមានអង់គ្លេស
ចិន រុស្សី អាមេរិក បូកអាឡឺម៉ង់) ត្រូវបានធ្វើឡើងកាលពីខែមករា ឆ្នាំ ២០១១ ប៉ុន្ដែកិច្ចចចារនេះមិន
មានលទ្ធផលជាវិជ្ជមាននោះទេ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP