តាមប្រភពពីគេហទំព័របច្ចេកវិទ្យា Slashgear, ប័ណ្ណប៉ាតង់ ដែលរៀបរាប់ពីបច្ចេកវិទ្យាកញ្ចក់
របស់ Apple បានអនុញ្ញាតឲ្យគ្រឿងក្នុង នៃឧបករណ៍អាចស្រោបយ៉ាងមាំដោយ សំបកធ្វើពី
កញ្ចក់សុទ្ធ ពេញមួយតួឧបករណ៍តែម្តង។ កត្តានេះ មានន័យថា វាមិនដូចទៅនឹង iPhone 4
និង 4S ដែលស្រោបកញ្ចក់តែផ្នែកខាងមុខ និងខាងក្រោយ នោះទេ បណ្តាឧបករណ៍អនាគត
របស់ Apple សូម្បីតែផ្នែកជ្រុង គែមៗទាំងបួន ក៏សុទ្ធតែធ្វើពីកញ្ចក់ដែរ។

ជាក់ស្តែង ដើម្បីឲ្យ Apple អាចអនុវត្តបច្ចេកវិទ្យានេះ ទៅលើភាពជាក់ស្តែងប្រចាំថ្ងៃ ក្រុមហ៊ុន
នៅតែត្រូវស្វែករកវិធី ដើម្បីបញ្ចៀសផុតពីបញ្ហា ងាយនឹងបែកស្រាំ ផ្នែកកញ្ចក់ ទាំងនោះ។

គេហទំព័រ SlashGear បានឲ្យដឹងបន្ថែមថា បណ្តាអ្នកច្នៃប្រឌិត សំរាប់ចូលរួមការលើកឡើង
ខាងលើរបស់ Apple នេះរួមមាន ប្រធានផ្នែករចនាម៉ូត Jonathan Ive និងអ្នកថ្នាក់ក្រោម Peter
Russell-Clarke និង Mike Pilliod ៕

ដោយ៖ សិលា
ប្រភព៖ VReview