បណ្តាអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យTexas (UT Dallas, USA) បង្កើតបានសំរេចនូវ
Chip រូបភាពមួយដែលអាចធ្វើអោយទូរស័ព្ទក្លាយទៅជាឧបករណ៏អាចមើលធ្លុះជញ្ជាំង
ខោអាវ ឈើ ជ័រ ក្រដាស និងវត្ថុផ្សេងៗទៀត។

តាមរយះកាំរស្មីអេឡិចត្រូនិច(Electronic Spectrum)បានបញ្ជាក់ថា ចំនុចពិសេសរបស់រលក
សំលេងនៃថាមពល ក៏ដូចជារលកសំលេងRadio ដែលអោយសញ្ញណAM និងFM រលកសំលេង
Vibaនៅក្នុងទូរស័ព្ទដៃ រឺInfraded វាអាចធ្វើអោយឧបករណ៏មើលឃើញពេលយប់បាន។
ជាក់ស្តែង ហ្វ្រេកង់ Terahertz (THz)នៃកាំរស្មីអេឡិចត្រូនិចដែលឋិតនៅពាក់កណ្តាលរលក
សំលេង Radio និង Infraded គឺមិនទាន់បានដាក់បញ្ចូលទៅក្នុងឧបករណ៏អេឡិចត្រូនិចកំពុង
ប្រើប្រាស់ប្រចាំថ្ងៃនៅឡើយទេ។ បណ្ឌិត Kenneth O នៃ UT Dallasបានអោយដឹងថា "ក្រុម
UT Dallasដែលពោរពេញដោយសក្កានុភាព ហើយយើងបានរកឃើញនូវរបៀបបញ្ចូលកាំរស្មី
អេឡិចត្រូនិចដើម្បីបំពេញអោយឧបករណ៏ដែលប្រើប្រាស់ផ្ទាល់ខ្លួន"។

បណ្ឌិត Kenneth O(ឆ្វេង) និង Dae Yeon Kimជាអ្នកឋិតក្នុងចំណោមអ្នកស្រាវជ្រាវពីទូរស័ព្ទមើលធ្លុះរាងកាយ

ជាមួយវិធីសាស្ត្រនេះ រូបភាពអាចមើលឃើញតាមរយះសញ្ញណដែលមានចលនាក្នុង THz។
ក្រុមអ្នកផលិតមិនចាំបាច់បំពាក់បន្ថែមនូវកាណុងទៅក្នុងឧបករណ៏នេះឡើយ កត្តានេះធ្វើអោយ
ផលិតផលមានតំលៃថោកជាង តូចនិងស្តើងជាង។
កត្តាទី២ដើម្បីធ្វើអោយរឿងនេះក្លាយជាការពិត គឺChip ត្រូវបានបង្កើតឡើងក្នុងបច្ចេកវិទ្យា
CMOSមាននៅក្នុង Laptop ទូរស័ព្ទដៃ TVនិងឧបករណ៏លេងហ្គេមផ្សេងទៀត។ Kenneth O
បានបញ្ជាក់បន្ថែមថា" ការរួមបញ្ចូលគ្នារវាង CMOS និង THzជួយអោយអ្នកអាចដាក់ Chipនិង
គ្រឿងសំរាប់ទទួលខាងក្រោយទូរស័ព្ទ ដែលធ្វើអោយវាមានរាងតូចងាយស្រួលដាក់ហោរប៉ៅ
ហើយអាចមើលធ្លុះរាងកាយទៀតផង៕

ដោយ៖ និស្ស័យ
ប្រភព៖ express