កាលពីពេលថ្មីៗនេះ SquareTrade បានធ្វើការតេស្ត (Test) សាកល្បងមួយ ស្តីពីកំរិតនៃភាព
រឹងមាំរបស់កំពូលស្មាតហ្វូន ៣គ្រឿង គឺ iPhone 5, Samsung Galaxy S4 និង Galaxy S3។ តាម
SquareTrade បានឲ្យដឹងថា iPhone 5 គឺរឹងមាំជាងគេ បន្ទាប់មកគឺ S3 ហើយចុងក្រោយគេគឺ
S4។ រៀបតាមពិន្ទុពី ១ ដល់១០ ជាមួយពិន្ទុ ១ គឺរឹងមាំបំផុត ឯ ១០ គឺ ងាយបែកស្រាំបំផុត ពេល
នោះ iPhone 5 ទទួលបានពិន្ទុ ៥, S3 បាន ៦,៥ និង S4 បាន ៧ ។

ការតេស្តពិសោធន៍ទាំងបីនៅក្នុងវីដេអូ រួមមាន៖

ទម្លាក់ពីកំពស់ 1,2m ចុះមកក្រោម

ដាក់ឧបករណ៍ទាំងបី នៅលើតុផ្ទៃរាបស្មើ ហើយប្រើបន្ទាត់រុញ ដើម្បីចង់ដឹងផលិតផលមួយណា
អូសបានឆ្ងាយជាង (ងាយឆ្កូតជាង)

ជ្រលក់ផលិតផលទាំងបីចូលក្នុងទឹក ក្នុងពេលកំពុងបើកវីដេអូ

សូមទស្សនាវីដេអូពិសោធសាកល្បង ខាងក្រោមនេះទាំងអស់គ្នា ៖

<object style="display: block; margin-left: auto; margin-right: auto;" width="500" height="400" data="http://www.youtube.com/v/kjE__rr7J1s&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/kjE__rr7J1s&rel=1" /></object>

ដោយ៖ សិលា
ប្រភព៖ TTE