ភ្នំពេញៈ ថ្មីៗនេះ មានព័ត៌មាន ថ្មីសន្លាង មួយលេចឮតៗគ្នាថា តារាចម្រៀងពន្លកថ្មី រះលើវិថីតារាចម្រៀង ប្រចាំផលិតកម្ម ភ្លេងរីខដ កញ្ញា គៀត សុវណ្ណាឡាង មានការអាក់អន់ ស្រពន់ចិត្ត ជាមួយខាង ផលិតកម្ម រហូតដល់នាង មានគម្រោង ដើរចេញពីផ លិតកម្មមួយនេះស្ងាត់ៗ ។ ប៉ុន្តែទាក់ទងនឹង រឿងនេះ ត្រូវបានស្រីស្អាត កូនកាត់ចិន គៀត សុវណ្ណាឡាង ចេញមុខច្រានចោល ភ្លាមៗថា នាងមិនមានគម្រោង ដើរចេញពី ផលិតកម្ម ដូចព័ត៌មាន លេចឮឡើយ បើទោះជារយៈពេល ជាង ២ឆ្នាំមកនេះ ប្រជាប្រិយភាពរបស់នាង ហាក់គ្មានភាព លេចធ្លោក៏ដោយ ។

តារាស្រីដែលវិវត្តន៍ ខ្លួនក្លាយជាតារាចម្រៀង បានប្រមាណជិត៣ ឆ្នាំ កញ្ញា គៀត សុវណ្ណឡាង បានប្រាប់គេហទំព័រ Looking TODAY ឲ្យដឹងថា នាងគ្មានគម្រោង ដើរចេញពីទ្រនំ ដែលកំពុងតែជ្រកនេះ ដូចព័ត៌មាន ចចាមអារ៉ាមទេ ទោះជាប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរបស់នាង មិនសូវ លោតខ្លាំង ដូចការសម្តែងក៏ដោយ ។

គៀត សុវណ្ណាឡាង បានប្រាប់ឲ្យដឹងបន្ថែមទៀតថា "ខ្ញុំទទួលស្គាល់ថា ប្រជាប្រិយភាព របស់ខ្ញុំមិននឹងនរទេ ម្តងឡើង ម្តងចុះមិនទៀង ហើយ សម្រាប់ការងារសិល្បៈ មួយរយៈនេះ ក៏ធ្លាក់ចុះ វាជារឿងមួយ ធ្វើឲ្យខ្ញុំមានការព្រួយបារម្មណ៍ខ្លាំង ព្រោះថាបើ នៅតែបែបនេះថា មិនត្រូវ ទស្សនិកជន អាចនឹងភ្លេចខ្ញុំផង ក៏មិនដឹង ហើយនៅក្នុងពេលឆាប់ៗ ខាងមុខនេះ ខ្ញុំក៏មានគម្រោងនិយាយ ជាមួយខាងក្រុមហ៊ុន ទាក់ទងរឿង បទចម្រៀងច្រៀងដែរ "។

កញ្ញា គៀត សុវណ្ណឡាង បានប្រាប់ឲ្យដឹងទៀតថា បើទោះបីជាយ៉ាងណា នៅពេលឆាប់ៗ ខាងមុខនេះ ថាមិនត្រូវនាងអាចវិលត្រឡប់ មកចាប់ផ្តើម អាជីពជា តារាសម្តែងវិញ ដោយសារតែ ពេលនេះមាន ខាងអ្នកដឹកនាំ រឿងទាក់ទង ចង់ឲ្យនាងថតរឿងដែរ គ្រាន់តែនិយាយគ្នា មិនទាន់ត្រូវ ទើបអាក់ខានទៅវិញ ។ ហេតុដូចនេះ នាងរំពឹងថា សន្ទុះកេរ្តិ៍ឈ្មោះ អាចស្តារឡើងមកវិញ តាមរយៈការចាប់ ផ្តើមសម្តែងម្តងទៀត ដោយនាង នៅតែនិយាយ ដដែលៗថា នាងគ្មានគម្រោងចាកចេញ ពីផលិតកម្ម និងបោះចោល អាជីពច្រៀងឡើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល