កាលពីពីរសប្តាហ៍មុន Camnews បានធ្វើការចុះផ្សាយរួចម្តងមកហើយពីការតាំងពិពណ៌
ម៉ូតូទំនើប Honda Scoopy ២០១៣ នៅឯប្រទេសថៃ។ ឥឡូវនេះបានមកដល់ប្រទេស
កម្ពុជាយើងហើយ។

ដោយមានការចាប់អារម្មណ៏ជាច្រើនពីសំណាក់បងប្អូន មិត្តៗយុវវ័យដែលបានសួរចង់ដឹងពីតំលៃ
ក៏ដូចជាមកដល់ប្រទេសកម្ពុជានៅពេលណា Camnewsបានចុះទៅធ្វើការសាកសួរដល់កន្លែងលក់
ម៉ូតូមួយនៅម្តុំគីរីរម្យ។

Honda Scoopy ២០១៣

បើតាមការអោយដឹងរបស់លោកពូ អ៊ុយ សាខន អាយុ៤២ឆ្នាំ ជាម្ចាស់ហាងលក់ម៉ូតូទំនើបយីហោ
"អ៊ុយ សាខន" ដែលស្ថិតនៅផ្ទះលេខ ១១៣, ១១៥ Eo, ផ្លូវ ព្រះសីហនុ(២៧៤), សង្កាត់ បឹងព្រលឹត,
ខ័ណ្ឌ ៧មករា រាជធានីភ្នំពេញ បានអោយដឹងថាគាត់ទើបតែបាននាំចូលម៉ូតូHonda Scoopy២០១៣
នេះប្រហែល១០ថ្ងៃប៉ុណ្ណោះ។ វាមានច្រើនពណ៌សំរាប់អោយធ្វើការជ្រើសរើស ដូចជាពណ៌ក្រហម
ក្រហមលាយខ្មៅ ខ្មៅសុទ្ធ ស និងពណ៌ខៀវជាដើម។ សំរាប់Honda Scoopy ២០១៣នេះ តែមវា
មានពីរប្រភេទដែរ គឺតែមដែក និងតែមក្រដាសផ្លាស្ទីក។ តែមដែកមានតំលៃថ្លៃជាង គឺតំលៃប្រ-
ហែល២,៤៥០$ ចំណែកតែមក្រដាសផ្លាស្ទីកវិញគឺតំលៃប្រហែល២,៣៨០$ រឺ២,៤០០$ទៅតាម
ពណ៌របស់វា។

ចំនុចដែលចាប់អារម្មណ៍របស់Honda Scoopyស៊េរី ២០១៣ នោះគឺរូបរាងខាងក្រៅ ថ្មីនិងប្លែកជាង
មុន។ ផ្នែកខាងមុខ ចង្កៀងភ្លើងរាងoval និងភ្លើងសញ្ញូបង្កប់ក្នុងម៉ូតូតែម្ដង។ ផ្នែកខាងក្រោយ ស្តុប
ក្រោយសក្តិសមនឹងតួម៉ូតូ ដែលកាលពីស៊េរីមុនៗគឺនៅដាច់ពីតួម៉ូតូ។ ចំណែកពណ៌របស់វាមានពណ៌
ថ្មីបែបយុវវ័យហើយប្លែកជាងមុន។ Honda Scoopy ស៊េរីថ្មីមានឃ្លុបខាងក្រោមកែប បើគិតជាលីត្រ
អាចផ្ទុកបានចំណុះ១៥,៤ លីត្រ ដែលអាចដាក់បានមួកសុវត្ថិភាពពាក់កណ្តាលក្បាលបានមួយ។ វា
បានបំពាក់ដោយម៉ាស៊ីន១១០ cc PGM-FI តាមអ្នកដែលផលិតឲដឹងថាវាស៊ីសាំងតែ១,៨៨លីត្រ ក្នុង
១០០គ.ម នៅលក្ខខណ្ឌស្តង់ដារ។
នេះជាការនាំចូលរបស់ហាងឯកជនមួយប៉ុណ្ណោះ សំរាប់នៅក្រុមហ៊ុនម៉ូតូហុងដាវិញ មិនទាន់មាន
ព័ត៌មានណាច្បាស់លាស់ថានឹងនាំចូលមកដល់នៅពេលណាឡើយ៕

ដោយ៖ nano