ព័ត៌មានអន្តរជាតិ ៖ ពីលុត សញ្ជាត្តិអាមេរិក អ្នកដំណើរជនជាតិចិន ទាំង ២ នាក់ ត្រូវបានសម្លាប់ក្នុង ហេតុការណ៍គ្រោះថ្នាក់ ធ្លាក់យន្តហោះធន់ស្រាល នៅក្នុងទីក្រុង Huaibei ខេត្ត Anhui កាលពីថ្ងៃទី ៣ ឧសភា កន្លងទៅនេះ ។

សេចក្តីរាយការណ៍ ពីប្រភពសារព័ត៌មានរដ្ឋចិន អោយដឹងថាយន្តហោះធន់ស្រាល ខាងលើ បានឆាប ឆេះប៉ុន្មាននាទីបន្ទាប់ ក្រោយពីហោះឡើងសំកាំងខ្លួន បានតែបន្តិច នៅថ្ងៃរសៀល រួចក៏ បានធ្លាក់ចុះ មកវិញតែម្តង នៅវេលាម៉ោង ១២ និង ១៩ នាទីរសៀល ដោយបានសម្លាប់វត្តមាន មនុស្ស ២នាក់នៅ លើយន្តហោះតែម្តង ។ បុរសទាំង ២ នាក់ មានជាពីលុត អាមេរិក និងម្នាក់ផ្សេងទៀត ជាអ្នកដំណើរ ជនជាតិចិននោះ បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ បើទោះជា ក្រុមអ្នកពន្លត់អគ្គីភ័យបានចុះទៅ ដល់កន្លែងកើតហេតុយ៉ាងណាក៏ដោយចុះ ពួកគេពុំទាន់បញ្ជាក់អត្តសញ្ញាណអោយស្គាល់នៅឡើយ ទេ។ សេចក្តីរាយការណ៍អោយដឹងថា យន្តហោះធន់ស្រាល ខាងលើ គឺ ជាកម្មសិទ្ធ របស់ក្រុមហ៊ុន George Heintz Aircraft Manufacturing Co., មានមូលដ្ឋាន នៅ ខេត្ត Henan ។ ដោយ ឡែក មូល ហេតុធ្លាក់ ស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ។ ជ្រាបកាន់តែច្បាស់ តាមដានឃ្លីបខ្លីខាងក្រោម នេះបន្តិចទៅ ៖

<object width="500" height="428" data="http://www.youtube.com/v/HuLeAAIvVf4&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/HuLeAAIvVf4&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ សៀងហៃលីស