ការឡើងទម្ងន់ គឺជាក្តីកង្វល់មួយ សម្រាប់សុភាពនារីទាំងឡាយ ដែលចង់បានរាងដ៏តូច
ស្រឡូន ជាទីចំណាប់អារម្មណ៍ និង គួរឲ្យក្នក់ក្នាញ់ ពីមនុស្សទូទៅជាពិសេសពីមនុស្ស
ជាទីស្រឡាញ់របស់ខ្លួន។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តងាយៗចំនួន៥យ៉ាង ដែលអាច
ជួយឲ្យសុភាពនារី ទាំងឡាយ សម្រកទម្ងន់របស់ខ្លួនបាន។

១. ចាប់ផ្តើមពីការជ្រើសរើសថាអ្នកនឹងសម្រកទម្ងន់ដោយការផឹកទឹកដោះគោជាអាហារ
បន្ថែម ឬសម្រក ទម្ងន់ដោយទឹកដោះគោសុទ្ធសាធ ដែលវាផ្តល់ផល មិនខុសគ្នាប៉ុន្មាន
ឡើយ។ ប៉ុន្តែអ្នកគួរសម្រកទម្ងន់ ដោយផឹកទឹកដោះគោ ដើម្បីបន្ថែមលើអាហារសុខភាព
ដែលមានកាឡូរី ទាបល្អជាង។
២. ការសម្រកទម្ងន់ដោយទឹកដោះគោ ត្រូវប្រើពេលប្រហែល ១ ទៅ ៣សប្តាហ៍ ដែលអ្នក
ត្រូវផឹកទឹកដោះ គោស្រស់សុទ្ធ និងបន្ថយកិច្ចការ ក្នុងមួយថ្ងៃៗ។
៣. សាកល្បងប្រើវិធីសម្រកទម្ងន់ដោយការផឹកទឹកដោះគោគឺផ្សំទឹកដោះគោស្រស់១កែវ
ជំនួសចំណី កំដរមាត់ទាំងអស់ ដែលអ្នកធ្លាប់ចូលចិត្ត នោះរាងកាយនឹងអាចយកកាឡូរី
ដែលបានពីទឹកដោះគោ យកទៅប្រើការ នឹងដំណើរការបន្តទៀត។
៤. ផឹកទឹកដោះគោជាមួយអាហារពេលនីមួយៗ បើអ្នកត្រូវការផឹកបន្ថែមត្រូវផឹកទឹកស្អាត
មិនមែនភេសជ្ជៈបន្ថែម ដែលផ្តល់កាឡូរីនោះឡើយ។
៥. កាល់ស្យូមបរិមាណខ្ពស់ ក្នុងទឹកដោះគោ អាចជួយឲ្យអ្នកសម្រកទម្ងន់ ដែលបាន
លើស និងរក្សាទម្ងន់ខ្លួនឲ្យស្ថិតក្នុង កម្រិតថេរមួយ។

ដោយៈ វណ្ណៈ
ប្រភពៈ lookingtoday