ថ្មីៗនេះ អង្គការ Consumer Intelligence Research Partners (CIRP) បានបញ្ចប់នូវការស្រាវជ្រាវ
របស់ខ្លួន ពីកំរិតនៃភាពស្មោះស្ម័គ្រ របស់អ្នកប្រើប្រាស់ស្មាតហ្វូន ក្នុងរយះពេលចាប់ពីខែ កក្កដា
ឆ្នាំ ២០១២ ដល់ខែ មិថុនា ឆ្នាំ ២០១៣។

លទ្ធផលបានឲ្យឃើញថា ៨១% អ្នកប្រើប្រាស់ iPhone បានទិញ iPhone ស៊េរីថ្មី ក្នុងរយះពេល
ខាងលើ។ ក្នុងនោះ ៦៨% អ្នកប្រើប្រាស់ស្មាតហ្វូន Android បានបន្តទិញឧបករណ៍ Android ផ្សេង
ទៀត។

ក្នុងដំណើរការអង្កេតនេះផងដែរ CIRP បានចាប់អារម្មណ៍ឃើញថា ចំនួនអ្នកប្រើប្រាស់ឧបករណ៍
Android ប្តូរទៅប្រើប្រាស់ iPhone មានចំនួនច្រើនជាង ៣ដង អ្នកដែលប្រើ iPhone ប្តូរទៅប្រើបណ្តា
ស្មាតហ្វូន Android។ ជាក់ស្តែង ចាប់ពីខែ កក្កដា ឆ្នាំ ២០១២ ដល់ខែ មិថុនា ឆ្នាំ ២០១៣ iPhone
ដណ្តើមបានអ្នកប្រើ Android ចំនួន ២០% រីឯ Android វិញ ដណ្តើមបានតែ ៧% ចំនួនអ្នកប្រើប្រាស់
iPhone តែប៉ុណ្ណោះ។ ហេតុអ្វីបានជា ចំនួនអ្នកស្មោះភក្តីប្រើ iPhone ច្រើនជាង អ្នកប្រើប្រាស់ស្មាត
ហ្វូន Android ដូច្នេះ?

លោក Josh Lowitz សហស្ថានិក CIRP បានកំណត់បញ្ជាក់ថា: "ពួកយើងគិតថា ទឹកចិត្តស្មោះស្ម័គ្រ
មានទៅបាន លុះត្រាតែផលិតផលនោះ បានបំពេញនូវសេចក្តីត្រូវការ បានច្រើនដល់អ្នកប្រើប្រាស់។
អ្នកប្រើប្រាស់ជឿជាក់ថា ស្មាតហ្វូន ប្រើប្រព័ន្ធប្រតិបត្តិការនោះ នឹងបន្តផ្តល់នូវអ្វីដែលថ្មី ដែលអស្ចារ្យ
ដែលអាចបំពេញតម្រូវការ របស់ពួកគេ បានល្អជាង ប្រព័ន្ធប្រតិបត្តិការណាៗ ទៀតទាំងអស់"។

"វាគ្មានរឿងអ្វីដែលគួឲ្យងឿងឆ្ងល់ ចំពោះទឹកចិត្តស្មោះភក្តីរបស់អ្នកប្រើប្រាស់ iOS ព្រោះថារាល់
បណ្តាជំនាន់ iPhone ស៊េរីថ្មី សុទ្ធតែនាំមកនូវ ជាមួយនឹងបទពិសោធន៍ថ្មីៗ ដល់អ្នកប្រើប្រាស់ ឲ្យ
ជក់ចិត្ត។ សំរាប់អ្នកប្រើ Android បានជាមិនចង់ប្រើស្មាតហ្វូន Android ទៀត គឺដោយសារតែ ការ
ផ្តល់នូវបទពិសោធន៍ថ្មី របស់ផលិតផលនោះ គឺខុសៗគ្នា ហើយបណ្តា Features របស់ផលិតផល
ទាំងនោះ ក៏មានលក្ខណៈផ្សេងគ្នាដែរ អាស្រ័យទៅតាម ក្រុមហ៊ុនផលិត" លោក Josh Lowitz និ
យាយឲ្យដឹងបន្ថែម៕

តាមដានព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ zing