កំពត ៖ មន្ត្រីគយច្រកទ្វារ អន្តរជាតិ ព្រែកចាកម្នាក់ បានដេកស្លាប់ ក្នុងបន្ទប់របស់ខ្លួន ដោយសារ មានជម្ងឺគាំងបេះដូង ការស្លាប់នេះ ចន្លោះពីម៉ោង១៣និង៣០នាទី ដល់ម៉ោង១៦និង១៥នាទី រសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ ក្នុងបន្ទប់ស្នាក់នៅ នៃទីស្នាក់ការគយ និងរដ្ឋាករច្រកទ្វារ អន្តរជាតិព្រែកចាក ស្ថិតក្នុងភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។

មន្ត្រីនគរបាល បានឲ្យមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ដឹងថា ជនរងគ្រោះឈ្មោះហេង ចាន់ធី ភេទប្រុស អាយុ៤៧ឆ្នាំ ជាមន្ត្រីគយ នៅទីស្នាក់ការខាងលើ ។

មន្ត្រីនគរបាលដដែល ឲ្យដឹងទៀតថា យោងតាមសាក្សី ជនរងគ្រោះ ក្រោយពីបានហូបបាយថ្ងៃ ត្រង់ ហើយ កាលពីវេលា ម៉ោង១១និង៣០នាទី ក៏បានទៅងូតទឹក ក្រោយពីបានងូតទឹករួចហើយ ជនរង គ្រោះ ក៏បាន ស្លៀកពាក់មកអង្គុយលេង ជាមួយអ្នករួមអាជីព ក្នុងទីស្នាក់ការ លុះដល់ម៉ោង១៣និង៣០នាទី ជនរងគ្រោះ បានចូលទៅដេកក្នុងបន្ទប់របស់ខ្លួន ស្រាប់តែរហូតដល់ម៉ោង៤និង១៥នាទីរសៀល មិនឃើញ ជនរងគ្រោះចេញមកធ្វើការដូចសព្វដង មានមន្ត្រីគយម្នាក់ ក៏ដើរទៅគោះទ្វារហៅ ប៉ុន្តែមិនឃើញជនរង គ្រោះបានឆ្លើយឡើយ សង្ស័យក៏គាស់គន្លឹះទ្វារ ស្រាប់តែឃើញជនរងគ្រោះដេក មានដងខ្លួន រឹងស្តូកទៅហើយ។

ឆ្លងតាមការធ្វើកោសល្យវិច្ច័យ បង្ហាញថា ជនរងគ្រោះ បានស្លាប់ មូលហេតុដោយសារគាំងបេះដូង ។ ក្រោយធ្វើកោសល្យ វិច្ច័យរួចហើយ ក៏ផ្តល់ព័ត៌មានស្តីពីការស្លាប់នេះ ទៅដល់ក្រុមគ្រួសារ ដើម្បីឲ្យ ក្រុមគ្រួសារ មកទទួលយកសព ទៅចាត់ចែង ធ្វើបុណ្យ តាមប្រពៃណីយ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល