-សមត្ថកិច្ចមូលដ្ឋាន រិះគន់សមត្ថកិច្ចក្រសួង ចុះមកបង្រ្កាប គ្រឿងញៀន មិនបានសុំ
សហការជាមុន

ភ្នំពេញៈ មន្រ្តីនគរបាល ប្រឆាំងការជួញដូរ គ្រឿងញៀន ក្រសួងមហាផ្ទៃម្នាក់ បានរងរបួស
បន្ទាប់ពីជនសង្ស័យ ជាមុខ សញ្ញាចែកចាយ គ្រឿងញៀន បានបាញ់ចំនួន ២គ្រាប់ នៅពេល
ដែល កម្លាំងសមត្ថកិច្ច ចុះបង្រ្កាបមុខសញ្ញានេះ នៅហាងផឹកស៊ី មួយកន្លែង យីហោ ស្រីរ៉ា ក្នុង
ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង ៨ យប់ថ្ងៃទី០៤ ខែមីនា
ឆ្នាំ២០១៣។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបាន បាញ់តដៃ ជាមួយ សមត្ថកិច្ច ហើយធ្វើឲ្យមន្រ្តី នគរ
បាលម្នាក់ រងរបួសដោយសារតែ គ្រាប់កាំភ្លើង រួចបានរត់គេចខ្លួនបាត់ បន្សល់ទុក រថយន្ត១
គ្រឿង នៅកន្លែងកើតហេតុ ។

ប្រតិបត្តិការ ចុះបង្រ្កាបគ្រឿងញៀន ខាងលើនេះ ដឹកនាំដោយព្រះរាជអាជ្ញារង សាលាដំបូង
រាជធានីភ្នំពេញ លោក កឺ ប៊ុណ្ណារ៉ា និងលោក សៀង សុខ ។ បើតាមសមត្ថកិច្ច ក្រោយចុះបង្ក្រាប
បរាជ័យខាងលើនេះ សមត្ថកិច្ច បានដកហូតកាំភ្លើងខ្លីមួយដើម ដែលជនសង្ស័យរូបនេះបានលាក់
នៅក្នុងផ្ទះរបស់ខ្លួន។

ក្រោយចុះឆែកឆេរ នៅផ្ទះជនសង្ស័យ នៅភូមិគោកឃ្លៀងរួចហើយ សមត្ថកិច្ចបាននាំកូនស្រី
របស់ជនសង្ស័យ ទៅឆែកឆេរបន្តទៀត នៅផ្ទះមួយកន្លែងទៀត ស្ថិតនៅតំបន់អូឌឹម ខណ្ឌពោធិ៍
សែនជ័យ។

យ៉ាងណាក៏ដោយ ការចុះបង្ក្រាប មុខសញ្ញាគ្រឿងញៀន នៅសង្កាត់ភ្នំពេញថ្មី ខាងលើរបស់
កម្លាំងនគរបាល ប្រឆាំងការជួញដូរគ្រឿងញៀន ក្រសួងមហាផ្ទៃ មិនបានឲ្យ សមត្ថកិច្ចមូលដ្ឋាន
នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដឹងនោះឡើយ ហើយប្រតិបត្តិការ ដែលមិនបានឲ្យ
ដឹងនេះ ក៏មានរិះគន់ផងដែរពីសំណាក់ សមត្ថកិច្ចមូលដ្ឋាន។

លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន ស្នងការរង នគរបាល រាជធានីភ្នំពេញ បានថ្លែងរិះគន់ចំពោះ
ប្រតិបត្តិការ របស់កម្លាំងនគរបាល មន្ទីរប្រឆាំងការ ជួញដូរគ្រឿងញៀន ក្រសួងមហាផ្ទៃ ដែល
ចុះមកបង្ក្រាប មុខសញ្ញា ខាងលើនេះ មិនបានជូនដំណឹង សុំសហការជាមួយ កម្លាំងនគរបាល
មូលដ្ឋាន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ។

លោកឧត្ត មសេនីយ៍ បែន រ័ត្ន បានបន្តថា នៅពេលដែលមាន ការចុះបង្ក្រាបនៅក្នុងហាង ផឹកស៊ី
ខាងលើនេះ មានមនុស្ស ផ្អើល ហើយនាំគ្នារត់ចេញ ពីហាងដោយប្រាប់សមត្ថកិច្ចថា មានគេ
ឈ្លោះគ្នា ហើយបាញ់គ្នា ទើបកម្លាំងនគរបាល ខណ្ឌសែនសុខ បញ្ជូនកម្លាំងទៅ ជួយអន្តរាគមន៍
នៅកន្លែងកើតហេតុ ដែលមិនទាន់ដឹងរឿងអ្វី ឲ្យច្បាស់នោះ។

លោក បែន រ័ត្ន បានបញ្ជាក់ថា នៅពេលដែលកម្លាំងនគរបាល ខណ្ឌសែនសុខ ទៅជួយអន្តរាគមន៍
នោះ បានជួប កម្លាំងនគរបាល ប្រឆាំងការជួញដូរ គ្រឿងញៀន ក្រសួងមហាផ្ទៃ ដែលខ្លះស្លៀក
ពាក់ ឯកសណ្ឋាន និងខ្លះទៀតស្លៀកពាក់ ជាស៊ីវិល ហេតុដូច្នេះហើយ នាំឲ្យមានការយល់ច្រឡំ
និងមិនដឹងថា នរណា ខាងណានោះទេ?

ជាមួយគ្នានេះ លោកស្នងការរង បែន រ័ត្ន បានឲ្យដឹងថា កន្លងទៅ ឲ្យតែមានការចុះបង្ក្រាប គ្រឿង
ញៀន នៅរាជធានីភ្នំពេញ គឺកម្លាំងប្រឆាំងការជួញដូរ គ្រឿងញៀនក្រសួងមហាផ្ទៃ បានជូនដំ
ណឹង និងសុំសហការជាមួយ កម្លាំងនគរបាលមូលដ្ឋាន ប៉ុន្តែលកនេះពួកគេ មិនបានជូនដំណឹង
មុនឡើយ។

យ៉ាងណាក៏ដោយ ជនសង្ស័យដែលជាមុខសញ្ញា ខាងលើនេះ មិនទាន់ស្គាល់អត្តសញ្ញាណ
នៅឡើយទេ ខណៈសមត្ថកិច្ច បានត្រឹមតែចុះទៅឆែកឆេរ ផ្ទះរបស់ជននេះប៉ុណ្ណោះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល