ភ្នំពេញ៖ វាសនាមនុស្ស លោកកើតមិនដូចគ្នាឡើយ អ្នកខ្លះរស់នៅក្នុងស្ថានភាពល្អប្រសើរ មានអាហារហូប ចុកគ្រប់គ្រាន់ និងអ្នកខ្លះមិនមានអ្វីហូបចុកឡើយ ដោយសារតែឪពុក-ម្តាយ មានជីវភាពក្រីក្រតោកយ៉ាក លំបាក ជាក់ស្តែងកូនង៉ាម្នាក់កើតមក នៅលើភពផែនដីនេះ ប៉ុន្តែនៅក្នុងស្ថានភាពលំបាក ដោយមិនគ្រប់ គីឡូហើយមានជំងឺទៀត ព្រោះម្តាយខ្វះអាហារូបត្ថម្ភ មិនអាច ផ្គត់ផ្គងចំណីអាហារ ឲ្យកូនបាននៅពេល កំពុងពពោះ។

ម្តាយកូនទាំងពីរ បើយើងបានមើលឃើញ នូវរូបថតចំនួន២សន្លឹកនេះហើយ ពិតជាសោកសង្រេង អាណិតជា ពន់ពេក ដោយកូននេះស្គម ឃើញឆ្អឹងជំនីរតម្រាបគ្នា យ៉ាងច្បាស់ក្រឡែត ហើយក្បាលត្រងោល ដោយគ្មាន ជីវជាតិសម្រាប់ទ្រទ្រង់ដល់រូបគេឡើយ ហើយស្ថានភាពមើលទៅ ប្រហែលជារូបគេ មិនមានជីវិតរស់នៅ បានយូរទេ។

ផ្ទះរបស់ពួកគេ ស្ថិតនៅភូមិអូររលួស ឃំុដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្នក្មេងនេះ មានស្ថានភាព យ៉ាប់យឺុន ដោយសារមិនអាចបំបៅទឹកដោះគោតាមមាត់បាន ។

កូនង៉ានេះ កើតមកមានទម្ងន់ត្រឹម៩ខាំប៉ុណ្ណោះ ឲ្យបៅទឹកដោះគោ ខណៈម្តាយកំពុងតែមានជំងឺយ៉ាងដុនដាប ហើយកំពុងតែស្វែងរកជំនួយ សម្រាប់ជួយទ្រទ្រង់ស្ថានភាព ឲ្យបានរស់នៅបន្តទៀត។

បើលោកអ្នកនាង ចង់ជួយឧបត្ថម្ភ សូមទំនាក់ទំនងមកលេខទូរស័ព្ទ របស់កញ្ញា អឿន សាអែម ០៩៨ ៥១១ ៨២៨ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល