កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១២ ក្រុមហ៊ុន Nokia ប្រចាំប្រទេសកម្ពុជាបានរៀបចំនូវការ
បង្ហាញទូរស័ព្ទស្មាតហ្វូនស៊េរីអាហ្សាថ្មីមួយទៀតដែលមានឈ្មោះថា Nokia Asha 308 ។ ទូរស័ព្ទដៃស្មាតហ្វូននេះជាទូរស័ព្ទដែលមានស៊ីមពីរ ថាច់ស្រ្គីន ងាយស្រូលប្រើមានហ្គេម
រហូតទៅដល់៤០ហ្គេមនៅក្នុងទូរស័ព្ទដៃស្រាប់ មិនតែប៉ុណ្ណោះអ៊ីនធឺណេតលឿនជាងទូរស័ព្
ទដ៍ទៃទៀត៣ដង ។

ដើម្បីញ៉ាំងអោយកម្មវិធីដាក់តាំងបង្ហាញនេះកាន់តែមានភាព រីករាយ ទាក់ទាញ ជិតស្និទ្ធ មិត្ត
ភាព និងចូលរួមចំនែកក្នុងការចូលរួមលេងកីឡាដើម្បីសុខភាព ក្រុមហ៊ុនNokia បានផ្តួចផ្តើម
នូវគំនិតនៃការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាព រវាងអ្នកសារព័ត៌មានទាំងអស់ ដែលបាន
អញ្ជើញអោយចូលរួមនៅក្នុងថ្ងៃនោះ។ កម្មវិធីដាក់តាំងបង្ហាញក៏ដូចជាការប្រកួតបាល់ទាត់
មិត្តភាពនេះត្រូវបានរៀបចំឡើង នៅក្លឹបកីឡាបាល់ទាត់ហ្វូតសាលឆាមពានដោយមានអ្នកចូល
រួមមកពីតំណាងក្រុមហ៊ុន Nokia ប្រចាំតំបន់ក្រុមហ៊ុន Nokia ប្រចាំប្រទេសកម្ពុជា និងបងប្អូនអ្នក
សារព័ត៌មានក្នុងស្រុកដែលអញ្ជើញមកពីស្ថានីយ៍ទូរទស្សន៍ កាសែត ទស្សនាវដ្តីជាច្រើនរូប។ ការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាពនេះត្រូវបានបែងចែកជាបួនក្រុមដែលក្រុមនីមួយៗមាន
កីឡាករចំនួន៧នាក់ដោយធ្វើការប្រកួតជម្រុះ។ ចំណែកក្រុមដែលឈ្នះនៅតង់ទីមួយត្រូវទៅជួប
ប្រកួតនៅតង់ទីពីរទៀតដើម្បីដណ្តើមយក ពានរង្វាន់ជើងឯកបាល់ទាត់ និង SMART PHONE
NOKIA ASHA 308 ។

ការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពនេះលេខមួយបានទៅលើក្រុមទី៤ ដែលអញ្ជើញមកពីស្ថានីយ៍
ទូរទស្សន៍ អាស៊ីអាគ្នេយ៍ បាយ័ន ហង្សមាស សារព័ត៌មានស៊ីនជីវដេលី និងទស្សនាវដ្តីទីក្រុងព័ត៌មាន
វិទ្យា ដែលបានក្លាយជា ជើងឯកបាល់ទាត់ជាមួយ និង SMART PHONE NOKIA ASHA 308
ដោយទទួលបានពានរង្វាន់មួយ និងទូរស័ព្ទ Smart Phone Nokia Asha 308 ម្នាក់មួយគ្រឿងផងដែរ៕

ដោយ៖ សិលា
ប្រភព៖ NOKIA