ប៉ុន្មានថ្ងៃកន្លងមកនេះ សារព័ត៌មានចិន បានធ្វើឱ្យមានការភ្ញាក់ផ្អើល នៅពេលចុះផ្សាយព័ត៌មាន
ស្ដីពីតារាបង្ហាញម៉ូដស្រី វ័យក្មេងម្នាក់ មានត្រកូល វ៉ាង ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈ
ពេល ៩ខែ ក្រោមបទបន្លំខ្លួនជានគរបាលសិចស៊ី។

គួររំលឹកថា កាលពីថ្ងៃទី ២ កក្ដដា តារាបង្ហាញម៉ូដត្រកូល វ៉ាង នេះ បានក្លាយជាចំណុចកណ្ដាល
នៅក្នុងការជជែកនៅលើប្រព័ន្ធអ៊ីនធើរណែត បន្ទាប់ពីរូបថតមួយចំនួនដែលមានឈ្មោះថា "រូបថត
ក្ដៅសាច់របស់នគរបាលស្រី" ត្រូវបានគេចែករំលែកពាសពេញអ៊ីនធើរណែត។

នៅក្នុងរូបថតទាំងនោះ មានរូបខ្លះ ស្រីស្អាតនេះ បានស្លៀកឈុតនគរបាល និងរូបខ្លះទៀតនាង
ក៏ស្លៀកប៊ីគីនី ព្រមទាំងធ្វើកាយវិការស្រើបស្រាលគ្រប់ប្រភេទ។

ក្រោយមក ទើបគេបានដឹងថា នេះគឺគ្រាន់តែជាការក្លែងបន្លំឈ្មោះដើម្បីបង្កការចាប់អារម្មណ៍
របស់តារាបង្ហាញម៉ូដ ត្រកូល វ៉ាង តែប៉ុណ្ណោះ។ ភ្លាមនោះ នាងក៏បានលុបគណនី ប៉ុន្ដែក៏ត្រូវ
នគរបាលចាប់ខ្លួន និងចោទពីបទបន្លំជានគរបាល។

ដោយ ៖ សីហា
ប្រភព ៖ LD