រដ្ឋាភិបាលអ៊ីរ៉ាក់ បានប្រកាសថា Abu Bakr al-Baghdadi ដែលជាមេដឹកនាំរបស់រដ្ឋអ៊ីស្លាម បាន
រងរបួស ក្នុងការវាយប្រហារមួយដែលធ្វើឡើងដោយអ៊ីរ៉ាក់ និងសម្ព័ន្ធមិត្ត កាលពីចុងសប្ដាហ៍
កន្លង។

ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃអ៊ីរ៉ាក់ កាលពីយប់ម្សិលមិញ បានប្រកាសថា ឈ្មោះ Abu
Bakr al-Baghdadi បានរងរបួស ប៉ុន្ដែ មិនបានបង្ហើបអំពីកម្រិតនៃស្ថានភាពនោះទេ។ al-Baghdadi
ត្រូវបានវាយប្រហារ នៅពេលកំពុងចូលរួមក្នុងកិច្ចប្រជុំមួយជាមួយក្រុមទាហានរបស់ខ្លួន នៅក្នុង
ខែត្រ Anbar។

Abu Bakr al-Baghdadi មេដឹកនាំនៃក្រុមសកម្មប្រយុទ្ធដែលហៅខ្លួនឯងថា រដ្ឋអ៊ីស្លាម

ទីភ្នាក់ងារសារព័ត៌មាន AP ដកស្រង់សម្ដីរបស់មន្ដ្រីស៊ើបការណ៍សម្ងាត់មកពីក្រសួងមហាផ្ទៃអ៊ីរ៉ាក់
ឱ្យដឹងថា al-Baghdadi រងរបួសក្នុងការវាយប្រហារតាមអាកាស ដែលធ្វើឡើងដោយអ៊ីរ៉ាក់។

សេចក្ដីប្រកាសមួយដែលត្រូវបានគេបង្ហោះនៅលើទំព័របណ្ដាញសង្គមរបស់រដ្ឋមន្ដ្រីក្រសួងការពារ
ជាតិអ៊ីរ៉ាក់ លោក Khalid Obeidi ក៏បានឱ្យដឹងដែរថា al-Baghdadi រងរបួស ប៉ុន្ដែ ហេតុការណ៍នេះ
បានកើតឡើងនៅភាគខាងជើង Mosul ដែលជាទីក្រុងធំបំផុតរបស់រដ្ឋអ៊ីស្លាម នៅអ៊ីរ៉ាក់។

មុននេះ ក៏មានព័ត៌មានស្ដីអំពី al-Baghdadi ត្រូវរងបួស ក៏ប៉ុន្ដែ បណ្ដាទំព័រ tweeter របស់សមាជិក
IS បានបដិសេធ ហើយថា មេដឹកនាំរបស់ពួកគេ មិនមានគ្រោះថ្នាក់អ្វីទាំងអស់។

ទីបញ្ជាការកណ្ដាលរបស់អាមេរិក (Centcom) ដែលជាអ្នកគ្រប់គ្រងកម្លាំងទ័ពអាមេរិក នៅមជ្ឈឹម
បូព៌ា កាលពីថ្ងៃទី ៨វិច្ឆិកា បានប្រកាសថា យន្ដហោះចម្បាំងរបស់សម្ព័ន្ធមិត្តអន្តរជាតិ បានធ្វើការ
វាយប្រហារជាច្រើនលើក ទៅលើក្រុមមេដឹកនាំ IS នៅក្បែរក្រុង Mosul ។

អ្នកនាំពាក្យរបស់ Centcom លោក Patrick Ryder ថ្លែងថា “យើងខ្ញុំមិនដឹងច្បាស់ថា មេដឹកនាំ Abu
Bark al-Baghdadi ស្ថិតក្នុងចំណោមក្រុមដែលត្រូវបានវាយប្រហារដែរឬយ៉ាងណានោះទេ។ ការ
វាយប្រហារប៉ុន្មានថ្ងៃចុងក្រោយនេះ គឺដើម្បីឡោមព័ទ្ធ IS និងធ្វើឱ្យពួកវាអន់ថយក្នុងការរុលទៅមុខ
និងធ្វើការទំនាក់ទំនងគ្នា ក៏ដូចជាបញ្ជាការទ័ព្ទ។”

កងកម្លាំងរបស់រដ្ឋអ៊ីស្លាម

BBC ដកស្រង់សម្ដីរបស់មេបញ្ជាការកងទ័ព មកពីអង់គ្លេស ថ្លែងថា នឹងត្រូវចំណាយពេលច្រើនថ្ងៃ
ទើបអាចបញ្ជាក់បានថា al-Baghdadi ត្រូវរបួសដែរ ឬយ៉ាងណា។

al-Baghdadi គឺជាមេដឹកនាំដ៏អាថ៌កំបាំងរបស់ក្រុមដែលតាំងខ្លួនឯងថាជា រដ្ឋអ៊ីស្លាម។ al-Baghdadi
ត្រូវបានគេជឿថា កើតឆ្នាំ ១៩៧១ នៅក្នុងតំបន់ Samarra របស់អ៊ីរ៉ាក់ ហើយធ្លាប់ជាអាចារ្យម្នាក់ក្នុង
វិហារអ៊ីស្លាម។ ប្រភពខ្លះឱ្យដឹងថា ការដែល al-Baghdadi បានក្លាយជាមេដឹកនាំ IS គឺបន្ទាប់ពីត្រូវ
ទាហានអាមេរិកចាប់ និងឃុំខ្លួននៅក្នុងជុំរុំ Bucca ក្នុងតំបន់ Umm Qasr ប្រទេសអ៊ីរ៉ាក់។

កម្លាំងសម្ព័ន្ធមិត្តដែលដឹកនាំដោយអាមេរិក កំពុងធ្វើការវាយប្រហារតាមអាកាស ទៅលើក្រុម
សកម្មប្រយុទ្ធ IS និងជួយដល់កម្លាំងទាហារអ៊ីរ៉ាក់ ដើម្បីដណ្ដើមមកវិញនូវទឹកដីដែលត្រូវបានក្រុម
រដ្ឋអ៊ីស្លាមកាន់កាប់។

ទីតាំងនៃក្រុង Mosul និងខែត្រ Anbar នៅអ៊ីរ៉ាក់។ តំបន់ពណ៌ទឹកក្រូចគឺជាទឹកដីដែល
ក្រុម IS កំពុងកាន់កា

សូមរំលឹកថា al-Baghdadi ត្រូវបានក្រុង Washington ចាត់ទុកជាភេរវករអន្តរជាតិ កាលពីថ្ងៃទី ៤
តុលា ឆ្នាំ ២០១១ ហើយប្រកាសថា នឹងជូនរង្វាន់ ១០លានដុល្លារអាមេរិក ទៅឱ្យអ្នកណាដែលបាន
សម្លាប់ជននេះ។ អ្នកវិភាគជាច្រើន យល់ថា al-Baghdadi កំពុងត្រូវគេមើលឃើញថាជាមនុស្សដែល
មានអំណាចជាង Ayman al-Zawahiri ដែលជាមេភេរវកម្ម al-Qaeda ទៅទៀត៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ AP/BBC