ភ្នំពេញ៖ បន្ទាប់ពីលោក អ៊ែលវីន បានចូលរួមសម្តែងខ្សែភាពយន្ត ជាមួយតារាល្បីកម្ពុជា ក្នុងរឿង “ដំរីមរកត” រួចមក ធ្វើឲ្យតារាដ៏ល្បីៗ របស់ប្រទេសសិង្ហបុរី ២ដួងទៀត បានបង្ហាញចំណាប់អារម្មណ៍ ចង់សម្ដែងជាមួយតារាខ្មែរ ដូចជាលោក អ៊ែលវីន ដែរ ។ តារាសិង្ហបុរីទាំងពីរដួងនោះ គឺលោក តៃ ពីងហួយ និងកញ្ញា ជែនែត អៅហៅណូយ៉ា ដែលត្រូវបានគេស្គាល់ថា ជាតួឯកស្រីក្នុងរឿង "វាសនា នាងណូយ៉ា" ។

ការអះអាងរួមគ្នានេះ ធ្វើឡើងនៅក្នុងសន្និសីទកាសែត ស្តីពីការដាក់បញ្ចាំងភាពយន្តថ្មី របស់ប្រទេសសិង្ហបុរី "ព្យុះបាល់ក្រោមជើង" តាមកញ្ចក់ទូរទស្សន៍ MyTV នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ នាសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ។

តារាទាំងពីរដួងនេះ បានឲ្យដឹងព្រមៗគ្នា តាមរយៈអ្នកបកប្រែកថា “គាត់ទាំងពីរនាក់ មានសេចក្ដីរីករាយណាស់ ខណៈមកប្រទេសកម្ពុជា ហើយគាត់ទាំងពីរនាក់ នឹងត្រឡប់មកកម្ពុជាវិញម្ដងទៀត ដោយសម្តែង ជាមួយតារាកម្ពុជា ប្រសិនបើមានក្រុមហ៊ុនណាមួយ អញ្ជើញគាត់ឲ្យមក និងសង្ឃឹមថា មានរឿងរ៉ាវនេះកើតឡើង” ។

កញ្ញា ជែនែតអៅ បានបន្ថែមថា នាងចូលចិត្តស្វែងយល់ ពីប្រទេសផ្សេងៗជាពិសេស ទាក់ទងទៅនឹង ប្រវត្តិសាស្ត្រ និងវប្បធម៌ ព្រមទាំងពេញចិត្ត នឹងមកសម្តែង នៅកម្ពុជា ហើយថ្ងៃណាមួយ នឹងបានសម្តែងជាមួយតារាល្បី របស់ប្រទេសកម្ពុជា ដូចជា លោក អ៊ែលវីន ផងដែរ ។

សូមបញ្ជាក់ថា រឿង “ព្យុះបាល់ក្រោមជើង” នេះ បានដាក់បញ្ចាំង តាំងពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ មកម៉្លេះ ដោយក្នុងនោះ លោក តៃ ពីងហួយ សម្តែងជាតួអង្គឯក ឈ្មោះ ចាងហៃ ក្នុងចំណោមតួឯកទាំង ២នាក់ផ្សេងទៀត។ ចាងហៃ ជួបប្រទះ នឹងឧបសគ្គក្នុងអាជីព និងបញ្ហាគ្រួសារធ្ងន់ធ្ងរ ។

ចំណែក កញ្ញា ជែនែត អៅ សម្ដែងជាតួនាង យូឈីង បានជួយប្រទះនូវការលំបាក ដោយសារស្នេហា មិនច្បាស់លាស់ជាមួយ វ៉ូសុង ដែលធ្វើឲ្យនាឈឺចាប់ ហើយគិតថា គេមិនចង់នៅជាមួយនាងទៀតនោះទេ ប៉ុន្តែនាងមិនដែលបំភ្លេចវ៉ូសុង ឡើយ ។

រីឯលោក អ៊ែលវីន ដែលជាតារាសម្តែងស្រស់សង្ហា កំពុងសម្តែងភាពយន្ត ជាមួយតារាកម្ពុជា គឺនាង ឌុច លីដា ក្នុងរឿង "ដំរីមរកត" នោះ ក្នុងរឿង "ព្យុះបាល់ក្រោមជើង" លោកបានសម្ដែងជាតួឯក ឈ្មោះ វ៉ូសុង ជាកីឡាករបាល់ទាត់ដ៏ពូកែមួយរូប ហើយក្រោយមកធ្លាក់ខ្លួនមានជំងឺភ្នែក ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល