CamNews

រថយន្តសាម៉ុយ ក្រឡាប់៣ជុំ របួសធ្ងន់៣នាក់ ទាំងអ្នកជំងឺ និងអ្នកមើលថែ បន្ទាប់ពីកាម៉ារីឆ្លាមត្របាក់គូទ

ភ្នំពេញ៖ ទុក្ខជាន់លើកទុក្ខ ក្រោយហេតុការណ៍ ដ៏មិនគួរនឹកស្មាន មួយបានកើតឡើង បន្ទាប់បីរថយន្តកាម៉ារីឆ្លាម បានជ្រុលចង្កូត ទៅបុករថយន្ត សង្គ្រោះបន្ទាន់ ក្រឡាប់៣ជុំ បណ្តាឲ្យអ្នកជំងឺម្នាក់ គាបជាប់ក្នុងរថយន្ត ឯកូនប្រុសពីរនាក់ ក៏រងរបួសធ្ងន់ផងដែរ នៅម៉ោងប្រមាណ១១៖២០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅចំណុចស្តុបបូកគោ ផ្លូវព្រះមុន្នីវង្ស កែវផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

សាក្សីនៅកន្លែងកើត ហេតុបានសន្និដ្ឋានថា ករណីនេះបង្កឡើង ដោយរថយន្តកាម៉ារីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2D-9=6917 ដែលបើក ក្នុងល្បឿនលឿន រួចជ្រុលចង្កូតទៅបុក រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបាវិត ខណៈកំពុងដឹកអ្នកជំងឺមកកាន់មន្ទីរពេទ្យកាល់ម៉ែត។
សាក្សីបានបន្តទៀតថា រថយន្តឆ្លាម បានបុកចំចំហៀងរថយន្តសង្គ្រោះ ធ្វើឲ្យរថយន្តនោះក្រឡាប់៣ជុំ ហើយអូសជាង៣០ម៉ែត្រ ទៅបុកនឹង រនាំងដែកពុះចែក ទ្រូងផ្លូវបាក់អស់ពីរកំណាត់ មិនតែប៉ុណ្ណឹងទេ គឺបានធ្វើឲ្យអ្នកជំងឺដែលដឹកមកសង្គ្រោះបន្ទាន់នោះត្រូវគាបជាប់និងរថយន្ត ឯកូនប្រុសពីរនាក់ ដែលតាមមកមើលថែនោះ ក៏រងរបួសធ្ងន់ថែមទៀត។

អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា អ្នកបើកបររថយន្តកាម៉ារីបង្កហេតុ បានរត់គេចខ្លួនបាត់ ឯអ្នករងរបួសធ្ងន់ទាំង៣ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅ ព្យាយាមបន្ត នៅមន្ទីរពេទ្យកាល់ម៉ែត។

ជាមួយគ្នានោះអាជ្ញាធរមូលដ្ឋាន ក៏បានបញ្ជាក់ថា រថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យនគរបាលចរាចរ ផ្លូវគោក រាជធានីភ្នំពេញ ស្ទួចយកទៅរក្សាទុក នៅការិយាល័យ ដើម្បីរង់ចំាចំណាត់ ការតាមនីតិវិធីច្បាប់៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល