ព័ត៌មានអន្តរជាតិ ៖ សាកសពខ្មោច ម៉ាំមី "Mummy" ( សាកសពដែលគេរក្សាទុកមិនអោយរលួយ ជា ទូទៅ ត្រូវបានគេរុំសំពត់ ឬក្រណាត់ជុំវិញ) សង្ឃ ព្រះពុទ្ធសាសនា មួយអង្គមានសណ្ឋាណជាក់ស្តែង អង្គុយតាំងសមាធិ កាន់ផ្កាឈូកនោះ ត្រូវបានគេរកឃើញ នៅក្នុងប្រទេស ម៉ុងហ្គោលី ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានពីទំព័រ ដេលីម៉ែល បន្តចុះផ្សាយអោយដឹងថាការសិក្សាស្រាវជ្រាវ ដោយមានការធ្វើការអង្កេតជាពិសេស តាមរយៈការធ្វើកោសល្យវិច័យនោះ កំពុង តែស្ថិត នៅក្នុងដំ ណើរការ ស្របពេលដែលមានជំនឿជាក់អោយដឹងថា សព សង្ឃ ពុទ្ធសាសនា មួយអង្គនេះ មានអា យុកាលជាង ២០០ ឆ្នាំហើយ នេះបើតាមការអះអាង ពីក្រុមអ្នកជំនាញ ។

សេចក្តីរាយការណ៍ អះអាងអោយដឹងថា ករណីរកឃើញ សព សង្ឃ ពុទ្ធ សាសនា មួយអង្គនេះ ត្រូវ បានក្រុមការងាររកឃើញ កាលពីថ្ងៃទី ២៧ មករា ដើមឆ្នាំ ២០១៥ នេះ នៅក្នុង ខេត្ត Songinokhair - khan ខណៈត្រូវបានរកឃើញ សពសង្ឃ ស្ថិតនៅក្នុងសភាព គ្រប់ស្បែក ក្របី ។

បន្ថែមពីលើនេះ របាយការណ៍បញ្ជាក់ថា មកទល់បច្ចុប្បន្នភាព សព សង្ឃ មួយអង្គនេះ ត្រូវបានក្រុម អ្នកជំនាញយកទៅធ្វើកោសល្យវិច័យ នៅក្នុងរដ្ឋធានី Ulaanbataar ។ការរំពឹងទុកជំហានដំបូងអោយ ដឹងថា សពអង្គនេះ អាចជា គ្រូបារ្យអាចារ្យ របស់សង្ឃ Lama Dashi-Dorzho Itigilov ។ គួររំឮកថា សង្ឃ Lama Dashi-Dorzho Itigilov ប្រសូត្រនៅក្នុងឆ្នាំ ១៨៥២ ជា Buryat Buddhist Lama នៃប្រពៃ ណី ព្រះពុទ្ធសាសនា ទីបេ ខណៈសង្ឃអង្គនេះ ទទួល បានកេត្តិនាម ល្បីល្បាញជាខ្លាំង ជា មួយនឹង វត្ត មាន សាកសព នៅមានសណ្ឋាណល្អនៅឡើយ មានការលើកឡើងអោយដឹងថាវត្តមាននៃសាក សព នៅមានសណ្ឋាណល្អនៅឡើយ របស់សង្ឃអង្គនេះ ពុំ ត្រូវបានគេយកមកធ្វើជាប្រធាន បទក្នុង ការសិក្សាស្រាវជ្រាវនោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដេលីម៉ែល