ព័ត៌មានអន្តរជាតិ ៖ ក្រុមតាម ដាន ស៊ើបអង្កេត របស់ប្រទេស ម៉ិចសិក ក៏កំពុងតែធ្វើការកំណត់អត្ត សញ្ញាណសាកសពទាំង ២៨ រូប ដែលត្រូវបានគេរកឃើញ និងប្រទះឃើញ ចេញពីផ្នូរមួយកន្លែង នៅ ជិតក្រុងភាគខាងលិច ក្រុង Iguala នេះបើតាមការអោយដឹង ពីទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី ។

<object width="493" height="422" data="http://www.youtube.com/v/sRWSyF4Hbbc&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/sRWSyF4Hbbc&rel=1" /></object>

ប្រភពសារព័ត៌មានដដែល គូសបញ្ជាក់អោយដឹងថា ផ្នូរមួយកន្លែងនេះ គឺ មាន ទីតាំង នៅផ្តុំបរិវេណ ដែលជាកន្លែងបាត់ខ្លួន សិស្ស ចំនួន ៤៣ នាក់ ដែលបានធ្វើការតវ៉ា និង មានការប៉ះទង្គិច ជាមួយនឹង ក្រុមមន្រ្តីប៉ូលីស កាលពីអំឡុងខែមុន កន្លងទៅនេះ ។ Inaky Blanco Ca ប្រធាន ព្រះរាជអាជ្ញា នៃរដ្ឋ Guerrero បានផ្តល់ជាកិច្ចសម្ភាសន៍ អោយដឹងថា យ៉ាងហោចណាស់ ក៏ ត្រូវ ការ ពេលវេលាប្រមាណ ជាង ២ សប្តាហ៍ដែរ ក្នុងការកំណត់អត្តសញ្ញាណ អោយបានច្បាស់លាស់ ។

គួររំឭកថា ក្រុមសិស្សនិស្សិត មួយចំនួន បានបាត់ខ្លួន បន្ទាប់ពីមានករណីផ្ទុះការតវ៉ា ពាក់ព័ន្ធទៅនឹង សិទ្ធគ្រូបង្រៀន ដោយមានពេលមួយនេះ របាយការណ៍ បញ្ជាក់អោយដឹងថា មន្រ្តីប៉ូលីសបានបើកការ វាយប្រហារ ដោយបាញ់គ្រាប់ពិត ទៅលើរថយន្តក្រុងរបស់ពួកគេនិងបានសម្លាប់មនុស្សហោចណាស់ ប្រាំមួយនាក់ ។ សាក្សីបានឃើញហេតុការណ៍ផ្ទាល់ភ្នែកអះអាងអោយដឹងថាក្នុងចំណោមជនរងគ្រោះ ដែលមានឱកាសរស់រានមានជីវិត ភាគច្រើន គឺជាគ្រូសិក្ខាកាម នៅក្នុងនោះ ពួក គេ ត្រូវបានចាប់ចង និងបញ្ជូនចូលទៅក្នុងរថយន្តប៉ូលីស នាពេលនោះ អំឡុងពេលដែលមានការប៉ះទង្គិច ។ មិនត្រឹមតែ ប៉ុណ្ណោះ មនុស្សមួយចំនួនទៀត ដែលបានធ្វើការរត់គេចខ្លួនបានសម្រេចនោះ ពួក គេ កំពុងតែធ្វើការ សម្ងំលាក់ខ្លួន អមជាមួយនឹងភាពភ័យខ្លាច ទាក់ទិនទៅនឹង អាយុជីវិត របស់ខ្លួន ខ ណៈបានទាក់ទង សមាជិកក្រុមគ្រួសាររបស់ពួកគេ ៣ ទៅ ៤ ថ្ងៃ បន្ទាប់ពីបានរត់គេចខ្លួនបានសម្រេច ។

គួរបញ្ជាក់ថា ក្រុមមន្រ្តីប៉ូលីស មានគ្នាដល់ទៅ ២៧ រូប ត្រូវរង នូវ ការ ចោទប្រកាន់ ដោយត្រូវតែមាន ទំនួលខុសត្រូវ ពាក់ព័ន្ធនឹងការបាញ់បោះ ដោយមានការ ផ្ទុះ អាវុធឡើង កាលពីថ្ងៃទី ២៧ កញ្ញាកន្លង ទៅនេះ ។ លោក Blanco បានអះអាងក្តែងៗ អោយដឹងថា ប៉ូលីសម្នាក់ ក្នុងចំណោម មន្រ្តីប៉ូលីសទាំង អស់ដែលបានធ្វើការចាប់ឃាត់ខ្លួននោះ បានសារភាពអោយដឹង ថា សិស្ស និស្សិត ១៧ នាក់ត្រូវបាន បាញ់សម្លាប់ ស្លាប់ នៅឯម្តុំផ្នូរខាងលើ ដែលបានរកឃើញសាកសព ។ ក៏ប៉ុន្តែ លោកបានសង្កត់ធ្ងន់ ថា ការស៊ើបអង្កេត មិនបានបញ្ជាក់ ពីរឿងជនសង្ស័យអោយពិតប្រាកដនោះទេ ៕

- អាន ៖ ក្តៅៗ ៖ បាត់ខ្លួនសិស្សនិស្សិត ច្រើននាក់ សូន្យឈឺង ញ៉ាំង អោយមានផ្ទុះការតវ៉ា ទូទាំងប្រទេស

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឡាយឡីក យូូធូប អឺរ៉ូញ៉ូវ