ព័ត៌មានកីឡា៖ ខ្សែការពារ Real Madrid បានបោះបង់ក្ដីសង្ឃឹមចង់ក្លាយជាម្ចាស់ពានរង្វាន់ក្នុងទឹកដីរបស់ខ្លួន ក្រោយក្រុមមិនអាចសម្រេចការប្រកួត កាលពីថ្ងៃម្សិលបានប៉ះជាមួយក្រុម Valencia ក្នុងលទ្ធផលស្មើខណៈដែល Barcelona ស៊ី Real Sociedad ២-០។

កីឡាករ Dani Carvajal លេងក្នុងតួនាទីខ្សែការពារក្នុងក្រុម Real Madrid បានបានអះអាងទាំងតឹងដើមករថាក្រុម Real Madrid លើកផ្លាកពាក្យ goodbye ទៅកាន់ការប្រកួតដណ្ដើមជើងឯកម្ចាស់ពាន La Liga ក្នុងរដូវកាលនេះហើយ ក្រោយលទ្ធផល ប្រកួត ប៉ះជាមួយ Valencia បង្ហាញលទ្ធផល ២-២ ក្នុងទឹកដីរបស់ខ្លួន ហើយមិនត្រឹមតែប៉ុណ្ណោះ ស្របពេល Barcelona គូរសត្រូវធំបំផុត ក៏បានផ្ដួល Real Sociedad ២-០ ។

Barcelona បានផ្ដួលក្រុម Real Sociedad ២-0 ក្នុងទឹកដីរបស់ខ្លួន ក៏មានឱកាសកើនពិន្ទុខ្ពស់ជាងគេឡើង ដល់ទៅ ៤ ពិន្ទុក្នុងជួរតារាង។ Barcelona នៅសល់តែ ២ ប្រកួតចុងក្រោយទៀតតែប៉ុណ្ណោះ គឺប៉ះជាមួយ Atletico Madrid និង Deportivo La Coruna ។

ទន្ទឹមនឹងការលើកឡើងនេះផងដែរ លោក Carlo Ancelotti ថ្នាក់ដឹកក្រុម Real Madrid ក៏មានប្រសាសន៍ផងដែរថា ពួកយើងនៅសល់តែពីរការប្រកួតទៀតតែប៉ុណ្ណោះ ដែលនឹងត្រូវបញ្ចាប់ ហើយគ្រប់យ៉ាងក៏បានបង្ហាញហើយដែរថា គឺគ្មានសង្ឃឹមនឹងជោគជ័យនោះឡើយ ប៉ុន្ដែអ្វីដែលត្រូវតែសម្រេចឲ្យបាននោះ គឺពួកយើងត្រូវតែខិតខំ ប្រឹងប្រែងអស់ពីសមត្ថភាព រហូតដល់ចប់ ហើយរឿងមួយទៀត គឺព្រឹត្ដការណ៍ Champions League ដែលកាន់តែពិសេសថែមទៀត គឺក្នុងទឹកដីរបស់ ខ្លួន ត្រូវប្រឈមមុខជាមួយ Juventus ។

Real Madrid បានត្រូវ Juventus ផ្ដួលអស់មួយការប្រកួតទៅហើយក្នុង ទឹកដីអ៊ីតាលី ក្រោមលទ្ធផលពិន្ទុ ២-១ ហើយជាការបន្ដ ក្រុមត្រូវបើកទ្វារស្វាគមន៍ ទទួល Juventus វិញម្ដងក្នុងទឹកដីរបស់ខ្លួន ។ Real Madrid កំពុងតែជ្រួលច្របល់នឹងការប្រកួតនេះណាស់ ក្រោយបាត់បង់ក្ដីសង្ឃឹមមួយរួចហើយ។ ចាំមើលមើល ថាតើ Real Madrid នឹងអាចផ្ដួល សងសិក Juventus វិញបានដែលរឺទេ?

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី