ព័ត៌មានអន្តរជាតិ ៖ លោក Mark Zuckerberg ដែលគេស្គាល់ថា ជាស្ថាបនិកវ័យក្មេង បង្កើតបណ្តាញទំនាក់ទំនង សង្គមយក្ស (Facebook) បានបង្ហាញវត្តមាន និងជួបសន្ទនា ជាមួយក្រុមសិស្សនិស្សិត ដោយលើកជាសំនួរ ឆ្លងឆ្លើយ រយៈពេល ៣០នាទី នៅឯសាកលវិទ្យាល័យ Tsinghua នាទីក្រុងប៉េកាំង ប្រទេសចិន ។

ទូរទស្សន៍សិង្ហបុរី Channel News Asia ផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ថា ស្ថាបនិក និងជានាយក ប្រតិបត្តិ បណ្តាញទំនាក់ទំនង សង្គមយក្ស មានវត្តមាននៅក្រុងប៉េកាំង ហើយលោកបានជួបជាមួយ ក្រុមនិស្សិត នៅសាកលវិទ្យាល័យ Tsinghua ដោយបានលើកឡើងអំពី បច្ចេកវិទ្យាអ៊ីនធើណេត ។

បើផ្អែកតាមការ បង្ហោះខ្លឹមសារមួយនៅលើគេហទំព័រស្ថានិក រូបនេះបានឲ្យដឹងថា កិច្ចពិភាក្សាសំខាន់ក្នុង អំឡុង ពេល ដែលរូបលោកនៅក្រុងប៉េកាំង គឺនឹងលើកយកប្រធានបទមួយ "ស្តីអំពីបណ្តាញពិភពលោក " ក្នុងនោះ Internet.org និងការប្រើប្រាស់ បណ្តាញហ្វេសប៊ុក" ។

ក្នុងអំឡុងពេលជួប សន្ទនានោះដែរ លោក Zuckerberg បាននិយាយថា មូលហេតុមួយដែលរូបលោក ចង់រៀន អំពីភាសាចិនកុកងឺ គឺ ដើម្បីទំនាក់ទំនង ជាមួយសមាជិកនានាដែល ជាភរិយារបស់គ្រួសារលោក ដែលពួកគេ និយាយភាសា ម៉ង់ដារីនតែមួយគត់ ។

នេះជាការបង្ហាញខ្លួន ជាសាធារណៈ ដែលចង់បង្ហាញអំពីសមត្ថភាព របស់លោក ក្នុងរយៈពេល៤ឆ្នាំ អាច ប្រើប្រាស់ ភាសាចិនបាន ។

លោក Zuckerberg បាននិយាយថា លោកចង់ដឹងអំពីវប្បធម៌ របស់ចិន និងចង់រៀនអំពីភាសានេះ ព្រោះលោកមាន ចំណាប់អារម្មណ៍ ចំពោះភាសានេះណាស់ ។ ក្នុងឆ្នាំ២០១០ ការប្រើប្រាស់ភាសារបស់លោក វាស្ថិតក្នុងភាព មួយលំបាកណាស់ ដើម្បីរៀនឲ្យចេះភាសាចិន កុកងឺនេះ ។

សូមបញ្ជាក់ថា បើយោងតាមឯកសារដែល បង្ហាញឡើងដោយគេហទំព័រវីគីប៉េឌៀ បានបញ្ជាក់ថា ភាសាម៉ង់ដារីន ជាភាសាមួយដែល ពលរដ្ឋចិនប្រើប្រាស់ សម្រាប់ផ្លូវការ ហើយគិតត្រឹមឆ្នាំ២០១០ មានអ្នកចេះប្រើភាសានេះ ប្រមាណ៩៦០លាននាក់ នៅក្នុងប្រទេសមហាអំណាច សេដ្ឋកិច្ចទី២លើលោកមួយនេះ ។

តាមការបញ្ជាក់បន្ថែមទៀត ពីប្រវត្តិរបស់ភាសាកុកងឺនេះដែរ គេហទំព័រវីគីប៉េឌៀ បានបញ្ជាក់ថា អក្សរសាស្ត្រចិន ផ្គុំឡើងជាច្រើនតួ ហើយភាសានេះប្រើប្រាស់ ជាផ្លូវការសម្រាប់កិច្ចការទំនាក់ទំនង នៃប្រជាជាតិចិន ៕

ប្រភព ៖ ដើមអម្ពិល និង Channelnewsasia