ភ្នំគូលេនត្រូវបានដាក់បញ្ចូលជាឧទ្យានជាតិ នេះជាកំពូលភ្នំដាច់តែឯងមួយ ដែលមានទីតាំងក្នុងស្រុងស្វាយលើ និង មានចម្ងាយ៤៨គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ កំពូលខ្ពស់បំផុត មានកម្ពស់៤៨៧ម៉ែត្រ។ភ្នំនេះត្រូវបានចាត់ទុក យ៉ាងទូលំទូលាយថាជាកន្លែងកំណើតនៃអាណាចក្រខ្មែរបុរាណ។

អំឡុងពេលសាងសង់នៃប្រាសាទបុរាណក្នុងសតវត្សរ៍ទី៩ ថ្មភក់ត្រូវបានយកពីភ្នំសក្ការៈនេះទៅអង្គរ។ នៅភ្នំគូលេននេះហើយដែលព្រះបាទជ័យវរ្ម័នទី២ប្រកាសពីឯករាជ្យពី ជ្វាក្នុងឆ្នាំ៨០២។ នៅទីនេះត្រូវបានស្គាល់ដោយសារចម្លាក់ តំណាងភោគផល និងទឹកដែលហូរនាំសារសំខាន់ពិសេសដល់ប្រជា រាស្ដ្រខ្មែរ។ នៅក្រោមទឹកត្រឹមតែប៉ុន្មានសង់ទីម៉ែត្រពីក្រោមផ្ទៃទឹក ចម្លាក់ជាង១០០០នៃយោនី និងលិង្គត្រូវបានឆ្លាក់លើថ្មភក់បានស្ទឹង។

ទឹកនោះត្រូវបានចាត់ទុកជាទឹកស័ក្ដិសិទ្ធ ធ្វើជាចម្លាក់សម្រាប់បូជា ដែលបូករួមទាំងថ្មដែលតំណាងអោយព្រះ របស់ឥណ្ឌូគឺព្រះវិស្ណុដែលផ្ទុំលើពស់អនន្តា ជាមួយព្រះមហេសីលក្ស្ម៊ីនៅលើព្រះបាទ។ ផ្កាឈូកមួយរីកចេញពីផ្ចិតរបស់ព្រះវិស្ណុ ដែលបង្ហាញជាព្រះព្រហ្ម។ ស្ទឹងនេះបញ្ចប់ដោយទឹកជ្រោះដ៏ស្រស់ស្អាត។ ភ្នំគូលេនត្រូវចូលចិត្តយ៉ាងខ្លាំងពីប្រជាជនខ្មែរជាទីតាំង សក្ការៈ និងបានអភិវឌ្ឍទៅក្នុងទិសដៅទេសចរណ៍យ៉ាងសំខាន់៕

សូមទស្សនា រូបភាព ខាងក្រោម

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia