ភ្នំពេញ ៖ ចោរឆក់ទូរស័ព្ទម្នាក់ ក្នុងចំណោមបក្ខពួក ទាំងពីរនាក់ ត្រូវបានកម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល រាជធានីភ្នំពេញ ឃាត់ខ្លួន ក្រោយពេល ដែលពួកគេបានធ្វើសកម្មភាព ឆក់ទូរស័ព្ទពីប្រជាពលរដ្ឋ នៅតាម ដងផ្លូវ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅខាង ក្រោយកន្លែងវាយកូនហ្គោល សង្កាត់ ឫស្សីកែវ ខណ្ឌឫស្សីកែវ។

មន្ដ្រីនគរបាលការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលបានឱ្យដឹងថា នៅវេលាម៉ោង កើតហេតុខាងលើ ជនសង្ស័យពីរនាក់ ជិះម៉ូតូម៉ាកយ៉ាម៉ាហា ពណ៌ខ្មៅលាយឈាម ជ្រូកមួយគ្រឿង ធ្វើសកម្មភាពឆក់យកទូរស័ព្ទមួយគ្រឿង ម៉ាកសាំសុង ពីជន រងគ្រោះពេលកំពុងធ្វើ ដំណើរតាមដងផ្លូវ ។

ពេលនោះជនរងគ្រោះ បានស្រែកឆោឡោ ផ្អើលដល់កម្លាំង នគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ដែលកំពុងចុះល្បាត បានបើកម៉ូតូដេញ តាម ហើយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតម៉ូតូរបស់ពួកគេ ខណៈដែលបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់។

ក្រោយចាប់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅសួរនាំបន្ដទៀត នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីធ្វើការស្រាវជ្រាវតាមចាប់បក្ខពួក ដែលកំពុងរត់គេចខ្លួននោះ ។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលលោកប៊ុន សត្យា បានឱ្យដឹងថា ជនសង្ស័យរូបនេះ ស្ថិតក្រោមការសួរនាំ បន្ដទៀត រួចនឹងបញ្ជូនទៅកាន់តុលាការនៅថ្ងៃស្អែក។

សូមបញ្ជាក់ថា ដោយមានការណែនាំពីសំណាក់ ស្នងការនគរបាល រាជធានីភ្នំពេញ និងស្នងការរងទទួលផែនព្រហ្មទណ្ឌ លើការពង្រឹងសន្តិសុខ តាមមូលដ្ឋាននោះ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចុះល្បាតជាប្រចាំ ដើម្បីជួយអន្តរាគមន៍ភ្លាមៗ នៅពេលដែលមានបទល្មើសអ្វីមួយកើតឡើង៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល