កាលពីពេលដែលរឿង Maleficent បានដាក់បញ្ចាំងរួចមក Angelina Jolie បានទាក់ទាញចំណាប់ អារម្មណ៍ទស្សនិកជន ជាច្រើនដែលនាង ថែមទាំងបានប្រកាសថា នាងនឹងថតរឿងថ្មីមួយរបស់ នាងផ្ទាល់តែម្តង ជាមួយនិង Brad Pitt ។

មកដល់ពេលនេះ Angelina Jolie បានប្រាប់អំពី ព័ត៌មានលំអិតនិងចំណងជើងរឿងថ្មីហើយរបស់ នាងហើយ ។ រឿងថ្មីដែលនាង នឹងថតជាមួយនិង Brad Pitt មានចំណងជើងថា " By The Sea " ដែលនាងជាអ្នកនិពន្ធ ដឹកនាំរឿង ហើយថែមទាំង សហការក្នុងការ ផលិតជាមួយនិង Brad Pitt ទៀតផង ។ បើតាមប្រភពព័ត៌មាន បានអោយដឹងថា រឿងនេះជាប្រភេទ មនោសញ្ចេតនា ដែល មានសាច់ប្រទាក់ក្រឡា ច្រើនតែយើងមិនទាន់ច្បាស់នៅឡើយទេ ។

គួរបញ្ជាក់ផងដែរថា Brad Pitt និង Angelina Jolie ធ្លាប់បានថតរឿង ជាមួយគ្នាម្តងរួចមកហើយ គឺរឿង Mr & Mrs Smith ដែលជារឿងទីមួយ ហើយក៏ជារឿងដែល ធ្វើអោយពួកគេ បាក់ទន់ចិត្ត ស្រលាញ់គ្នា ទៅវិញទៅមកផងដែរ ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton