វត្ថុហោះហើរមួយដែលគេច្រើនហៅថា UFO ទើបត្រូវបានប្រទះឃើញស្ថិតនៅពីលើភ្នំ Phoenix ជា
តំបន់ទេសចរណ៍មួយនៅខេត្ត Heilongjiang ប្រទេសចិន។

UFO នេះ បានបង្ហាញខ្លួននៅវេលាម៉ោង ១៥ និង ៤២នាទីរសៀល ថ្ងៃទី ៨កាក្កដា នៅលើអាកាស
ក្នុងតំបន់ទេសចរណ៍មួយនៃខេត្ត Heilongjiang ប្រទេសចិន បន្ទាប់មកក៏បានបាត់ខ្លួនតែម្ដង។
មនុស្សរាប់សិបនាក់ ក្នុងនោះមានភ្ញៀវទេសចរណ៍ច្រើននាក់ផងដែរ ដែលបានឃើញ UFO នោះ។ នៅពេលបានឃើញបែបនេះ អ្នកទេសចរណ៍ ៥នាក់ បានទូរស័ព្ទហៅនគរបាល។

ជាងថតរូបម្នាក់ឈ្មោះ Wu Chunyan ថតបានរូបភាពដ៏ច្បាប់នេះ។ ទំព័រ People's Daily មិនទាន់បាន
បញ្ជាក់ថា តើវាជាយន្ដហោះ ឬ UFO នោះទេ រហូតមកទល់នឹងពេលនេះ។

សូមបញ្ជាក់ថា ភ្នំ Phoenix មានកំពស់ ១.៦៩០ម៉ែត្រ គឺជាឧទ្យានជាតិមួយ នៅខេត្ត Heilongjiang ប្រទេសចិន។ កាលពីឆ្នាំ ១៩៩៤ នៅទីនេះ ក៏ត្រូវបានគេរាយការណ៍អោយដឹងថា មាន UFO មួយ
បានបង្ហាញខ្លួនផងដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing