ព័ត៌មានអន្តរជាតិ ៖ សន្លឹករូបភាព ផែនទី ដ៏អស្ចារ្យ ពីផ្កាយរណប Proba-V តាមដានគន្លងភពផែនដី នោះបង្ហាញសញ្ញាណជាក់ស្តែង នៃប្រតិបត្តិការហោះហើរ យន្តហោះ ពី ជុំវិញ ពិភពលោក ។ របកគំ ហើញមួយនេះ អាចត្រួសត្រាយចរាចរណ៍ដែនអាកាស សម្រាប់ពេល អនាគតបាន ឆ្លើយតបទៅនឹង ប្រតិបតិ្តការហោះហើរ ជុំវិញ ពិភពលោក ។

សេចក្តីរាយការណ៍ ពីប្រភពសារព័ត៌មាន រុស្ស៊ីញូវ អោយដឹងថា ផ្កាយ រណប ខាងលើ ត្រូវបានបង្ហោះ ឡើងដោយ ភ្នាក់ងារអវកាស អ៊ឺរ៉ុប  European Space Agency (ESA) អំឡុងឆ្នាំ ២០១៣ ផ្ទុកនូវ សម្ប ទា ពិសោធន៍បច្ចេកវិទ្យា ជាច្រើន ខណៈសម្បទា ចម្បងគេនោះគឺ តាមដាននូវ បំលាស់ប្តូរនៃកំណើន រោងចក្រ រៀងរាល់ ២ ថ្ងៃ ។ ប៉ុន្តែ ការអង្កេតខាងដើមនេះ ក៏ទទួលបាននូវបទពិសោធន៍ជាក់ស្តែងក្នុង ការ ចាប់ សញ្ញាណ យន្តហោះ ពី ដែនអា កាស ដោយ ប្រើ បច្ចេក ទេស Automatic Dependent Surveillance Broadcast (ADS-B) ស្រប ពេលដែល ការ សាកល្បងមួយនេះ ត្រូវបានចាប់បដិសន្ធិ ឡើងដោយ DLR German Aerospace Center និង ក្រុម ហ៊ុន ផ្កាយរណប SES satellite មានមូល ដ្ឋាននៅ ប្រទេស Luxembourg ។ សញ្ញាណចាប់បាន ពីយន្តហោះ ប្រតិបត្តិការហោះហើរលើអាកាស ទាំងនោះ បង្ហាញនូវព័ត៌មានមួយចំនួនដូចជា ល្បឿន ទីតាំង និង រយៈកំពស់ ហោះជាដើម ។

បន្ថែមពីលើនេះ ខណៈ ផ្កាយរណប Proba-V មានទំហំតូចជាង ១ម៉ែត្រ គូប ប៉ុន្តែ វាមានសមត្ថភាព កំពូលទាញយកទីតាំងច្រើនជាង ២៥ លាន ទីតាំង ពីយន្តហោះ ច្រើន ជាង ១៥,០០០០ គ្រឿង ។ យ៉ាងណាមិញ មន្រ្តីផ្លូវការ លោក Toni Delovski ពី DLR អោយដឹងថា ៖ ពួកយើងនៅតែបន្តប្រតិបត្តិ ការ ២៤ ម៉ោងក្នុងមួយថ្ងៃ ៧ ថ្ងៃក្នុងមួយសប្តាហ៍ អមពីជាមួយនឹងប្រតិបត្តិការ តំហែទាំ និង Upgrade ជាប្រចាំ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ