CamNews

ស្រវឹងស្រា ជិះម៉ូតូបុកគំរបលូ ដួលបោកបែក ក្បាលស្លាប់

ភ្នំពេញ៖ បុរសម្នាក់ ក្នុងស្ថានភាព ស្រវឹងស្រា ជោគជិះម៉ូតូមួយគ្រឿង ជ្រុលទៅ បុកគំរបលូ
បណ្តាលឲ្យដួលបោក ក្បាលស្លាប់ធ្លាយ ខួរស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១២និង១៥នាទី
ឈានចូលថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវបេតុង ភូមិព្រៃជីសាក់ សង្កាត់
ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ស ចិន្តា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅ ផ្ទះ
ជួលភូមិទឹក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ស៊េរីឆ្នាំ២០០៧ ពណ៌
ក្រហម ពាក់ស្លាកលេខ កណ ១-គ១២៩៧ ។

មុនពេលកើតហេតុ ជនរងគ្រោះ ជិះម៉ូតូម្នាក់ឯង ក្នុងទិសដៅពីកើត ទៅលិចក្នុង ស្ថានភាពស្រវឹង
ជោគ លុះមកដល់ចំណុច កើតហេតុ ស្រាប់តែជ្រុលចង្កូត ទៅបុកគំរបលូ បណ្តាលឲ្យដួល បោក
ទៅនឹងថ្នល់ បេតុងបណ្តាលឲ្យ បែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗនៅ នឹងកន្លែង ក្រោយពេលកើត
នគរបាលចុះទៅ ពិនិត្យរួចប្រគល់ សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី ។
រីឯម៉ូតូត្រូវប្រគល់ទៅឲ្យ ក្រុមគ្រួសារយក ទៅរក្សាទុក៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល