បាត់ដំបង៖ រថយន្តម៉ាកតាកូម៉ា១គ្រឿង ទំនងម្ចាស់ បានបើកចេញពី ច្រៀងខារ៉ាអូខេ ក្នុងសភាព ស្រវឹងជោគជាំបានបើក ក្នុងល្បឿនលឿន ពេលដល់ផ្លូវបត់កែង ជ្រុលចង្កូត បណ្តាលឲ្យធ្លាក់ប្រឡាយទឹក កាលពីវេលាម៉ោង ជាង១២យប់រំលង អាធ្រាត្រឈាន ចូលថ្ងៃទី២០ខែមីនា ឆ្នាំ២០១៥ នៅចំណុច ជិតផ្លូកោងហាង ខារ៉ាអូខេព្រីនសេស ស្ថិតក្នុងភូមិ .សង្កាត់រតនៈក្រុងបាត់ដំបង សំណាងល្អគ្មាន អ្នករបួសធ្ងន់និងស្លាប់ទេ។

តាមប្រភពពីកន្លែង កើតហេតុបានឲ្យដឹងថា កាលពីវេលាម៉ោងជាង១២ យប់រំលងអាធ្រាត្រឈាន ចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ នៅចំណុចជិតផ្លូកោងហាង ខារ៉ាអូខេព្រីនសេស ស្ថិតក្នុងភូមិ .សង្កាត់រតនៈ ក្រុងបាត់ដំបង មានរថយន្តម៉ាកតាកូម៉ាពណ៌ទឹកប្រាក់១គ្រឿងជិះគ្នា៣នាក់ បានបើក ចេញ ពី ម្តុំខារ៉ាអូរខេព្រីនសេស សំដៅមកផ្លូវផ្សារថ្មី ពេលមកដល់ចំណុច កើតហេតុផ្លូវកោង បត់ឆ្វេង ទំនង អ្នកបើកបរស្រវឹងខ្លាំង បត់មិនទាន់ជ្រុល ធ្លាក់ប្រឡាយទាំងកណ្តាលអាធ្រាត្រ ភ្លាមៗនោះ អ្នកក្នុងរថយន្តបាននាំគ្នា ចេញទៅជិះ រថយន្តផ្សេងទៅផ្ទះបាត់អស់។លុះព្រឹកឡើងទើបយករថយន្តស្ទូចយកមកដាក់ខាងលើរួចបើកទៅផ្ទះវិញ។

ចំណែកអ្នកបើកបរនិងម្ចាស់រថយន្ត មិនត្រូវបានគេប្រាប់ពី អត្តសញ្ញាណឡើយ ហើយក៏គ្មាន អ្នករបួសអ្វីធ្ងន់ធ្ងរដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល