CamNews

១ ដុល្លារ អាចទិញបានស្មាតហ្វូន OnePlus One ប្រសិនបោកចោល ទូរស័ព្ទចាស់

ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​របស់​ចិន OnePlus បាន​ប្រកាស​ថា នឹង​លក់​ស្មាត​ហ្វូនលំដាប់​ខ្ពស់ OnePlus One
ក្នុង​តម្លៃ ១ ដុល្លារ ប្រសិន​អតិថិ​ជន​ អាច​បញ្ជាក់​តាម​រយៈ​វីដេអូ​​ថា ខ្លួន​បាន​បោក ឬ​ដំ​កំទេច​ទូរ​ស័ព្ទ
​ចាស់​។

OnePlus គឺ​ជា​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ ដែល​មិន​ទាន់​ល្បី​ឈ្មោះ​ខ្លាំង​ប៉ុន្មាន ប៉ុន្ដែស្មាត​ហ្វូន​ OnePlus One
របស់​ក្រុម​ហ៊ុននេះ ត្រូវ​បាន​គេ​វាយ​តម្លៃថា ជា​ទូរ​ស័ព្ទ​ដែល​ទទួល​បាន​ចង់​ដឹង​ ចង់​ឃើញ​បំផុត​
មួយ ក្នុង​វិស័យ​ទូរ​ស័ព្ទ​ឆ្លាត​វៃ​។ ក្រុម​ហ៊ុន​នេះ បាន​ធ្វើ​យុទ្ធ​នា​ការ​ឃោស​នា​យ៉ាង​គួរ​ឱ្យ​ចាប់
​អារម្មណ៍ ជាមួយ​នឹង​រូប​ភាព​​បង្កប់​អត្ថ​ន័យ​ជ្រៅ​ជា​ច្រើន​។ ការ​ប្រកាស​របស់​ក្រុម​ហ៊ុន ក៏​ត្រូវ​បាន
​ធ្វើ​ឡើង​យ៉ាង​អធិក​អធម្ម ដើម្បី​បញ្ជាក់​ថា វា​គឺ​ជា​កំពូល​ផលិត​ផល​ ដែល​អ្នក​ប្រើ​ប្រាស់​ទន្ទឹង​រង់​
ចាំ​បំផុត​ ធ្វើ​ឱ្យ​សារ​ព័ត៌មាន​ពិភព​លោក ក៏​ត្រូវ​ទន្ទឹង​ (ជា​ប្រការ​ដែល​កម្រ​នឹង​កើតមាន​ឡើង​ នៅ
​ប្រទេស​ចិន)។

OnePlus One មាន​តម្លៃ​ត្រឹម​តែ ២៩៩​ដុល្លារ សម្រាប់​កំណែ 16 GB និង ៣៤៩​ដុល្លារ សម្រាប់​
កំណែ 64 GB ប៉ុន្ដែ ត្រូវ​បាន​បំពាក់​គ្រឿង​ម៉ាស៊ីន​លំដាប់​ស្មើ​នឹង​​ទូរ​ស័ព្ទ​កំពូល​ៗ នៅ​លើ​ទី​ផ្សារ​
ដូច​ជា​ឈីប Snapdragon 801 កម្រិត 2.5 GHz, RAM 3 GB, អេក្រង់ Full HD 5,5 inch, ថ្ម 3.100
mAh, កាមេរ៉ា​ក្រោយ 13 megapixel អាច​ថត​វីដេអូ 4K ហើយ​ពិសេស​គឺ​ប្រព័ន្ធ​​សម្លេង ដែល​
សហ​ការណ៍​ជាមួយ​ក្រុម​ហ៊ុន JBL ។

OnePlus One គឺ​ជា​ស្មាត​ហ្វូន​ ស៊ី​ចង្វាក់​គ្នា​ជាមួយ CyanogenMod ដំបូង ហើយ​ក្រុម​ហ៊ុន​នេះ ក៏​
បាន​សហ​ការណ៍​ជាមួយ Cyanogen ដើម្បី​បាន​ប្រើ​ប្រាស់​កំណែ ROM CyanogenMod 11S
ដោយ​យោង​ទៅ​លើ​ Android 4.4 KitKat ធ្វើ​ជា​ប្រព័ន្ធ​ប្រតិ​បត្តិ​​សំខាន់​។ CyanogenMod គឺ​ជា​កំណែ​
ROM មួយ ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​យោង​ទៅ​លើ​  Android ​ក៏​ពិត​មែន ប៉ុន្ដែ វា​ត្រូវ​បាន​គេ​លុប
​ចោល នូវ​ផ្នែក​ដែល​មិន​ចាំ​បាច់ ដើម្បី​ជួយ​ឱ្យ​ម៉ាស៊ីន​ ដំណើរ​ការ​បាន​លឿន​។ Oppo N1 ក៏​ដំណើរ​
ការ​ដោយ​ CyanogenMod ។

OnePlus ក៏​បាន​អះអាង​ថា ស្មាត​ហ្វូន​ OnePlus One គឺ​ជា phablet 5,5 inch ដែល​មាន​ទម្ងន់​ ១៦២​
ក្រាម ស្រាល​បំផុត​នា​ពេល​បច្ចុប្បន្ន​ ដោយ​សារ​ប្រើ​ប្រាស់​គ្រោងធ្វើ​អំពី ម៉ាញេ​ស្យូម និង​មាន​
កម្រាស់ ៨,៩​ម.ម​។ OnePlus One មាន​ ២​ពណ៌​សម្រាប់​ជ្រើស​រើស គឺ ខ្មៅ​ និង​.ស ហើយ​ត្រូវ​ដាក់
​លក់​ក្នុង​ទី​ផ្សារ ក្នុង​ត្រី​មាស​ទី ២ ឆ្នាំ ២០១៤​ នេះ​៕

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ GSMArena