-ក្រុមហ៊ុនទូរស័ព្ទគ្រោងបង្កើត សមាគមទូរគមនាគមន៍កម្ពុជា ដើម្បីរួមសំឡេងគ្នាតែមួយ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទចល័ត និង អចល័ត ដែលជាប្រតិបត្តិករទាំង៩ កំពុងបើកអាជីវកម្មនៅកម្ពុជា បានឯកភាពគ្នា និងយល់ព្រម អនុវត្តតាម ការសម្រេចរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការ កំណត់តម្លៃទូរស័ព្ទ ហើយថា ការ សិក្សាអំពីតម្លៃហៅចេញ-ចេញ កំពុងតែបន្តនៅឡើយ។

យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ បាឲ្យដឹងថា កាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៣ បញ្ញត្តិករទូរគមន៍កម្ពុជា បានដឹកនាំ កិច្ចប្រជុំជាមួយ បណ្តាប្រតិបត្តិការចល័ត និងអចល័តចំនួន៩ក្រុមហ៊ុន ដើម្បីធ្វើការផ្សព្វផ្សាយ និងដាក់អនុវត្តនូវការសម្រេច របស់រាជរដ្ឋាភិបាល។

ការសម្រេចរបស់ រាជរដ្ឋាភិបាលឲ្យ ក្រុមហ៊ុនទូរស័ព្ទអនុវត្ត តាមប្រកាសអន្តរក្រសួង ចុះកាល ពីឆ្នាំ២០០៩ ដោយកំណត់តម្លៃហៅ ចេញក្នុងប្រព័ន្ធទាបបំផុត ៤,៥សេន និងក្រៅប្រព័ន្ធ ៥,៩៥ សេន ក្នុង១នាទី និង ឲ្យបញ្ញត្តិករទូរគមន៍កម្ពុជា បន្តការពិភាក្សាសម្របសម្រួល ជាមួយបណ្តា ប្រតិបត្តិករទូរស័ព្ទ និងធ្វើការសិក្សា ដើម្បីពិនិត្យ និងកែសម្រួលការ កំណត់តម្លៃសេវា ទូរស័ព្ទ ចល័ត អចល័ត និងថ្លៃតភ្ជាប់បណ្តាញ រវាងប្រតិបត្តិករទូរស័ព្ទ មួយទៅប្រតិបត្តិករមួយទៀត ក្នុងករណីចំាបាច់ដែល អាចធ្វើឲ្យទីផ្សាទូរគមន៍ នៅកម្ពុជាមាន ការប្រកួតប្រជែងដោ យស្មើភាព គ្នាផ្តល់ គុណភាពសេវាខ្ពស់ ថ្លៃថោកសមរម្យ និងបង្កើតចំនូលថវិការជាតិនោះ។

សេចក្តីប្រកាសបញ្ជាក់ពីលទ្ធផលថា «បណ្តាប្រតិបត្តិករទូរស័ព្ទ ទាំងអស់បានឯកភាពគោរព និង អនុវត្តតាមការ សម្រេចរបស់រដ្ឋាភិបាល ស្តីពីការអនុញ្ញតឲ្យ បន្តប្រតិបត្តិលើបទប្បញ្ញត្តិជាធរ មាន ដែលពាក់ព័ន្ធការ កំណត់ថ្លៃសេវាទូរស័ព្ទចល័ត អចល័ត និងថ្លៃតភ្ជាប់បណ្តាញ»។

លើសពីនេះ ប្រភពព័ត៌មានដដែល បញ្ជាក់ទៀតថា បញ្ញតិ្តករទូរគមន៍កម្ពុជា នឹងចាប់ផ្តើមយ៉ាង ឆាប់រហ័ស បំផុតក្នុងដាក់ចេញនូវ គម្រោងការងារ (Farmework) ការបរិច្ឆេទ និងរកឲ្យបានការ ឯកភាព រវាងបញ្ញតិ្តករទូរគមន៍កម្ពុជា និងបណ្តាប្រតិបត្តិករទូរស័ព្ទ ដើម្បីការសិក្សាព្រមទាំង កំណត់ រូបមន្តសម្រាប់រកគណនា រកផ្ទៃដើម (Cast Base Modeling) មុននឹងដាក់ជូនអន្តរ ក្រសួង ពិនិត្យសម្រេច និងឈានទៅរកកំណែរ សម្រួលបទប្បញ្ញត្តិស្តីពីកាកំ ណត់ថ្លៃសេវាទូរស័ព្ឋនេះ។

សេចក្តីប្រកាសបញ្ជាក់ទៀតថា បណ្តាប្រតិបត្តិករទូរស័ព្ទ ទាំងអស់មានគម្រោងរៀបចំ បង្កើតនូវ សមាគមទូរគមនាគមន៍មួយ (Telecom Association) បានជាប្រយោជន៍ក្ នុងកាជជែកគ្នា ដោះ ស្រាយវិវាទរវាងគ្នា និងធ្វើឲ្យមានតម្លាភាពរវាងខ្លួន ព្រមទាំងប្រកាន់យក ការបញ្ចេញនូវសំឡេង មួយ សម្រាប់ធ្វើជជែកពិភាក្សា ជាមួយនិងបញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា និងរដ្ឋាភិបាល។

គួរបញ្ជាក់ពាក់ព័ន្ធ តម្លៃសេវាទូរស័ព្ទនេះ មហាជន ក៏ដូចជាប្រជាជនកម្ពុជា កំពុងតាមដាន ប្រកបដោយ ការយកចិត្តដាក់យ៉ាងខ្លាំង ចាំមើលថាតើតម្លៃ នៃសេវាទូរស័ព្ទវា ធ្លាក់ចុះដល់ តម្លៃប៉ុន្មាន?៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល