ផ្លែប័រ ត្រូវបានគេដឹងថា ជាប្រភេទផ្លែឈើម្យ៉ាង ដែលអត្ថប្រយោជន៍បំផុត នៅលើផែនដី។
ផ្លែប័រ មានផ្ទុកនូវ សារធាតុចិញ្ចឹម និង វីតាមីន ជាច្រើនដូចជា៖ វីតាមីន A, B, C, E និង K
និង ទង់ដែង ដែក ម៉ាញ៉េស្យូម ប៉ូតាស្យូម ជាតិសរសៃ ប្រូតេ ផូស្វ័រ។ល។ សារធាតុចិញ្ចឹម
និង វីតាមីន ទាំងនេះ គឺតួនាទីយ៉ាងសំខាន់ សំរាប់ថែរក្សាសុខភាពរបស់មនុស្សគ្រប់រូប។

ជួយជំរុញឱ្យសុខភាពខួរក្បាលល្អប្រសើរ៖ អ្នកជំនាញសុខភាព បានឱ្យដឹងថា ផ្លែប័រ គឺជា
ប្រភេទអាហារដ៏សំខាន់បំផុតសំរាប់សុខភាពខួរក្បាល ដោយសារតែ ក្នុងផ្លែប័រមានផ្ទុកនូវ
សារធាតុ omega-3 fatty acids ខ្ពស់ និង វីតាមីន។

សារធាតុ omega-3 fatty acids ជួយថែរក្សាសុខភាពខួរក្បាល តាមរយៈការ កើនឡើងនៃ
ការផ្គត់ផ្គង់ឈាម ទៅកាន់ស្រោមខួរក្បាល ដែលជួយទៅដល់ការគិតពិចារណា ការធ្វើអ្វី
មួយ និង គំរោងផែនការ ដែលអ្នកគិតថាចង់ធ្វើអ្វីមួយ ឱ្យបានកាន់តែប្រសើរឡើង។

សារធាតុវីតាមីន E ដែលមានផ្ទុកនូវក្នុងផ្លែប័រ មានតួនាទីពិនិត្យព្យាបាល ការពារ ជំងឺជរា
ភ្លេចភ្លាំងដែលកំពុងតែមាន និងកើនឡើង។ ជំងឺជរាភ្លេចភ្លាំងទាំងនេះ អាចព្យាបាល និង
កាត់បន្ថយបាន តាមរយៈការទទួលទានផ្លែប័រ ជាប្រចាំ រាល់ថ្ងៃ៕

ដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies