ទេសចរណ៍ ៖ ឥណ្ឌូណេស៊ី មានកោះច្រើនជាង ១៧ ០០០កោះ ប៉ុន្តែបាលីមានឈ្មោះល្បីល្បាញជាង គេ មិនមែនល្បីតែសំបកក្រៅទេ កោះនេះមានកន្លែង មួយចំនួនទៀត ដែលទេសចរចូលចិត្តទៅលេង និងមិនងាយមើលរំលង។ គួរបញ្ជាក់ថា ច្រើនជាងសម្រស់កោះ ដ៏ស្រស់ស្អាត គួរជាទីទាក់ទាញភ្ញៀវ ទេសចរមកពីជុំវិញ ពិភពលោកអោយទៅទស្សនាកោះបាលី កោះមួយនេះ ក៏ប្រជុំទៅដោយឆ្នេរខ្សាច់ ស្រស់ៗស្អាត សក្បុរសគ្មាន គូប្រៀប អាកាសធាតុ អំណោយ ផល វប្បធម៌ អរិយធម៌ ដ៏អស្ចារ្យ និង ក្រុមប្រជាពលរដ្ឋក្នុងស្រុក ពោរពេញទៅដោយភាពរាក់ទាក់ កត្តា ទាំងអស់នេះហើយ ញ៉ាំងអោយ លោកអ្នកនឹកគិតដល់ កោះបាលី ជាក់ជាមិនខាន ដែលអាចនិយាយបានថា មិនអាចមើលរំលងក៏ថា បាន សម្រាប់ដំណើរកំសាន្តបន្ទាប់ ។

គួររំឮថកថា ទស្សនាវដ្តី Travel & Leisure Magazine ប្រកាសផ្តល់ពានរង្វាន់ កោះបាលី ជាកោះល្អបំ ផុតរបស់ពិភពលោក ប្រចាំឆ្នាំ ២០០៩ ។ របាយការណ៍ បញ្ជាក់អោយដឹងថា កោះបាលីស្ថិតនៅ ៣.២គីឡូម៉ែត្រ ខាងកើតកោះ Java ប្រទេសឥណ្ឌូណេស៊ី ។ ពីខាងកើតមកលិចកោះនេះមានប្រវែង១៥៣គីឡូម៉ែត្រ ហើយពីខាងជើងទៅត្បូងមានប្រវែង ១១២គីឡូម៉ែត្រ ព្រមទាំងមានក្រឡាផ្ទៃប្រមាណ៥៦ ៣២ គីឡូម៉ែត្រការេ ។ កោះ នេះ ពោរពេញទៅដោយផ្កាថ្ម ហើយឆ្នេរសមុទ្រនៅប៉ែកខាងត្បូងប្រកបទៅដោយខ្សាច់សក្បុស រីឯឆ្នេរខាងជើង និងខាងលិចមានខ្សាច់ពណ៌ខ្មៅ ។

ប្រជាជនឥណ្ឌូណេស៊ីដែលរស់នៅកោះបាលីមានចំនួនប្រមាណ ៤ ១៥១ ០០០ នាក់(គិតមកដល់ឆ្នាំ២០០៨) ។ ប្រជាជននៅកោះនេះកាន់សាសនាផ្សេងៗដូចជា សាសនាហិណ្ឌូ ៩៣.១៨% សាសនាឥស្លាម ៤.៧៩% សាសនាគ្រិស្ត ១.៣៨% និងសាសនាព្រះពុទ្ធ០.៦៤% ។

កោះបាលីមានភាពល្បីល្បាញ ដោយសារមាន ទម្រង់ នៃសិល្បៈផ្សេងៗដូចជា គំនូរ ការឆ្លាក់រូបពីថ្ម ការឆ្លាក់រូបពីឈើ និងការសម្ដែងសិល្បៈនានាជាដើម ។ របាំនៃកោះបាលីឆ្លុះបញ្ចាំងពីរឿងរ៉ាវរបស់ព្រះហិណ្ឌូ ដូចជា Ramayana ។ របាំដែលល្បីៗ នៅលើកោះនេះ មានដូចជា pendet, legong, baris, topeng, barongនិងkecak (របាំស្វា) ជាដើម ។

វាលស្រែ Ubud

វាលស្រែ Ubud ជាកន្លែងកសិកម្ម ដ៏មានអំណោយផលរបស់កោះនេះ។ ក្រៅពីជាវាលស្រែគួរឱ្យចង់គយគន់ វាជាកន្លែងសំបូរដោយសារមន្ទីរសំខាន់ៗ រូមមាន Neka Art Museum (ប្រមូលផ្ដុំដោយគំនូរថ្លៃៗរបស់កោះបាលី) ជាដើម។

វិហារហិណ្ឌូ Tanah Lot

ស្ថិតនៅលើថ្មធំមួយ Tanah Lot ជាវិហារហិណ្ឌូល្បីបំផុតនៅលើកោះបាលី។ វិហារនេះជាផ្នែកមួយនៃទេវកថារបស់កោះបាលីអស់ជាច្រើនសតវត្សមក ហើយ។ បន្ថែមលើនេះ វាជាកន្លែងពេញនិយម និងស្អាតបំផុត ជាពិសេសនៅពេលព្រះអាទិត្យជិតលិច។

ទីក្រុង Seminyak

Seminyak ជាទីក្រុងតូចមួយនៅភាគខាងត្បូងឆៀងខាងលិច ឈូងសមុទ្រកោះបាលី ។ Seminyak ជាកន្លែងលំហែកាយដ៏អស្ចារ្យរបស់កោះនេះ។ មិនតែប៉ុណ្ណោះ ទីក្រុងនេះមានហាងលក់ទំនិញ ភោជនីយដ្ឋានលំដាប់ផ្កាយប្រាំ និងសណ្ឋាគារល្អប្រណិត ។

ប្រាសាទ Pura Besakih

មាន ទីតាំង នៅ លើ ជម្រាលភ្នំ Gunung Agung ប្រាសាទ Pura Besakih ត្រូវ គេចាត់ទុកជាកន្លែង សក្ការ បូជាសុំសេចក្ដីសុខ សំខាន់បំផុត ។ ឈ្មោះប្រាសាទត្រូវបានគេដាក់ ក្រោយពេលគេជឿថាមានស្ដេចនាគ រស់នៅក្នុងភ្នំនេះ ។

ឆ្នេរសមុទ្រ Kuta

ក្រៅពីជាកន្លែងនេសាទត្រីដ៏ស្ងប់ស្ងាត់ ឆ្នេរ Kuta បានក្លាយជាកន្លែង ជិះទូកក្ដោង ល្បីល្បាញបំផុត ក្នុង ឆ្នាំ១៩៧០។ ចាប់តាំងពីពេលនោះមក Kuta ក្លាយជាកន្លែងឈប់សម្រាកលំហែកាយដ៏ល្អសំរាប់
អ្នកទេសចរជុំវិញពិភពលោក ។

How to Get There

យ៉ាងណាមិញ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា មធ្យោបាយធ្វើដំណើរទៅដល់កោះបាលី ក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានភាពងាយស្រួលជាខ្លាំងខណៈមានការហោះហើរត្រង់ផ្ទាល់តែ ម្តងទៅកោះបាលី មកពីជុំវិញពិភពលោក តួយ៉ាង ហោះហើរត្រង់ ពីទីក្រុង Jakarta មកកោះបាលី ចំ ណាយពេលត្រឹមតែ ១ ម៉ោងកន្លះតែប៉ុណ្ណោះ ខណៈ ពី សឹង្ហបុរី ឬ ពីទីក្រុង Perth ប្រទេសអូស្រ្តាលី មកកោះបាលី ចំណាយពេលចន្លោះពី ២ ម៉ោងកន្លះទៅ ៣ ម៉ោង ពីហុងកុុងមកកោះបាលី ៤,៥ ម៉ោង កន្លះ និង ពីទីក្រុងស៊ីដនី ឬពីទីក្រុង Melbourne មកកោះបាលី ត្រូវចំណាយ ពេល ចន្លោះពី ៥ ម៉ោង កន្លះ ទៅ ៦ ម៉ោង តាមរយៈជើងហោះហើរ ក្នុងស្រុក ក៏ដូចជា ជើងហោះហើរ អន្តរជាតិជាដើមក៏ប៉ុន្តែ អ្វីដែលលោកអ្នកត្រូវធានាអោយបាននោះគឺលោកអ្នកត្រូវទិញសំបុត្រយន្តហោះហោះទៅកាន់ទីក្រុង "Denpasar (DPS)" ជំនួសអោយគោលដៅ កោះបាលី ពីព្រោះថា Denpasar គឺជាទីក្រុង ប្រចាំកោះ បាលីផ្ទាល់តែម្តង ក្នុងនោះ មានអាកាសយានដ្ឋានអន្តរជាតិ ឈ្មោះ Ngurah Rai nternational Air- port ។ ច្រើនជាងការធ្វើដំណើរតាមអាកាស មធ្យោបាយធ្វើដំណើរ តាមផ្លូវទឹក ទៅកាន់កោះបាលី ក៏ ទទួលបានប្រជាប្រិយភាពដូចគ្នាដែរ ៕

<object width="484" height="415" data="http://www.youtube.com/v/qjP4QdZK7tc&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/qjP4QdZK7tc&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ indonesia.travel