ក្នុងការខឹងសម្បារដ៏ខ្លាំងក្លាមួយព្រោះតែការបដិសេធរួមភេទជាមួយ លោក Ricardo Salamanca
រស់នៅ Plantation រដ្ឋ Florida សហរដ្ឋអាមេរិច បានកាត់ស្ទើរតែដាច់ច្រមុះសង្សាររបស់ខ្លួន។ នៅ
តុលាការ Ricardo ត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាមដោយចេតនា ហើយតុលាការបានបញ្ជា
ឲ្យឃុំខ្លួនបណ្តោះអាសន្ន។ ទន្ទឹមនឹងនោះ ក៏បានបដិសេធទទួលយកការធានាឲ្យនៅក្រៅឃុំជាមួយ
ទឹកប្រាក់ចំនួន 75000 USD ផងដែរ។

ជនជាប់ចោទ Ricardo Salamanca

ក្រោយពីហេតុការណ៍នេះបានកើតឡើង សង្សាររបស់ Ricardo គឺនាង Rosita Rosario បានបើកបរ
រថយន្តដោយខ្លួនឯងទៅកាន់មន្ទីរពេទ្យ Broward Health Imperial Point ប៉ុន្តែក្រោយមកនាងត្រូវបាន
បញ្ជូនទៅកាន់មន្ទីរពេទ្យ Broward Health North វិញដើម្បីធ្វើការវះកាត់។ ក្រុមគ្រូពេទ្យបានឲ្យដឹង
ថា នាងចាំបាច់ត្រូវតែធ្វើការវះកាត់ដើម្បីតភ្ជាប់ច្រមុះរបស់នាងវិញ៕

ដោយ៖ សិលា
ប្រភព៖ k14