CamNews

ឃាត់ខ្លួន លោក ម៉ម សូណង់ដូ ពាក់ព័ន្ធ បទល្មើសចំនួន៤ កាលពីវេលាម៉ោង ៩ព្រឹកនេះ

កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ កម្លាំងសមត្ថកិច្ច របស់ក្រសួងមហាផ្ទៃ បានឃាត់
ខ្លួនលោក ម៉ម សូណង់ដូ នាយកវិទ្យុសម្បុកឃ្មុំ និងជាប្រធាន សមាគមអ្នកប្រជាធិបតេយ្យ នៅទី
ស្នាក់ការរបស់លោក ​វេលាម៉ោង​​ ៨និង​​ ៥៦នាទី​ ថ្ងៃ​អាទិត្យ​ ទី​​១៥​ ខែ​កក្កដា​ នេះ​  ដោយត្រូវបានចោទ
ប្រកាន់ពីល្មើសធំៗចំនួន ៤ ដែលប្រឆាំងនឹងរដ្ឋាភិបាល ពាក់​ព័ន្ធ​បទ​ល្មើស​​ចាប់​ដី ញុះ​ញង់​​ឱ្យ​មាន​
ការ​​ចាប់​​ដី​រដ្ឋ​ខុស​ច្បាប់ និង​ពាក់​ព័ន្ធ​ចលនា​បង្កើត​​តំបន់​​អបគមន៍​​នៅ​ខេត្ត​​ក្រចេះ ។

តាមប្រភពព័ត៌មានកាសែត ដើមអម្ពិល ដកស្រង់សំដី លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហា
ផ្ទៃ បានឲ្យដឹងថា ពិតជាមានការឃាត់ខ្លួន លោក ម៉ម សូណង់ដូ ដោយជាប់ពាក់ព័ន្ធនឹងបទល្មើស
ធំៗ ចំនួន ៤ ហើយធ្វើឡើងតាមដីកាបញ្ជាឲ្យចាប់ខ្លួន របស់ចៅក្រមសាលាដំបូង ខេត្តក្រចេះកាល
ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១២។ លោក ម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ពីបទ ទី ១ -អ្នកផ្តួម
ផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ទី២-ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញ មុខងារសាធារណៈ របស់អាជ្ញាធរ ទី៣-ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ និងទី៤ -ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់តាមមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ។

ការឃាត់ខ្លួន លោក ម៉ម សូណង់ដូ ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោកធ្វើដំណើរមកពីបរទេស
ហើយមកដល់ប្រទេសកម្ពុជាវិញ កាលពីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ នៅព្រលានយន្តហោះ
អន្តរជាតិភ្នំពេញ។

គួរបញ្ជាក់ថា កាលពីដើមខែកក្កដា​ ២០១២​​ នេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន​ប្រកាសចាត់
វិធានការតាមផ្លូវច្បាប់ប្រឆាំង មេដឹកនាំសមាគមអ្នកប្រជាធិបតេយ្យ ដោយចោទ​​ថា ជាប់ពាក់ព័ន្ធ
នឹងករណីបំផុសឲ្យប្រជាពលរដ្ឋចាប់ដីខុសច្បាប់នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្ត​ក្រចេះ ៕

ដោយ៖ មិនា
ប្រភព៖ Dap