ព័ត៌មានអន្តរជាតិ ៖ ប៉ូលីសប្រទេស ប្រេស៊ីល បានធ្វើការជាប់ឃាត់ខ្លួន ជនដៃដល់ ក្នុងនោះ គាត់បាន សារភាពអោយដឹងថា ពិតជាបានសម្លាប់ ជនរងគ្រោះ ដល់ទៅ ៤២ នាក់ ក្នុងរយៈពេល ១០ ឆ្នាំចុង ក្រោយនេះ នៅក្នុងទីក្រុង Rio de Janeiro ។

ប្រភពសារព័ត៌មាន ទំព័រប៊ីប៊ីស៊ី ចុះផ្សាយអោយដឹងថា មន្រ្តីប៉ូលីសបានធ្វើការចាប់ ឃាត់ខ្លួន ជនជាប់ ចោទឈ្មោះ Sailson Jose das Gracas បានជាផ្លូវការ កាលពីថ្ងៃពុធ កន្លងទៅនេះ ក្រោយពីរូបលោក បើកការវាយប្រហារ ចាក់សម្លាប់ស្រ្តីម្នាក់ នៅឯជាយក្រុង ។ ក្រោយពីចាប់ ឃាត់ខ្លួន ឧក្រិដ្ឋជនរូបនេះ សារភាពអោយដឹងថា លោកធ្លាប់បានសម្លាប់ស្រ្តី ៣៧នាក់ផ្សេងទៀត បុរស ៣ នាក់ និងក្មេងស្រី ២ នាក់ដូចគ្នាដែរ ។ ក្រោយការគូសបញ្ជាក់ ប៉ូលីសបានធ្វើការស្វែងរក ជនរងគ្រោះ ក្នុងនោះ មានការ គូសបញ្ជាក់អោយដឹងថា ពួកគេបានរកឃើញ ៤ នាក់ហើយ ។

ជាការគូសបញ្ជាក់ ពីសំណាក់អាជ្ញាធរក្នុងក្រុង ខណៈផ្តល់ជាកិច្ចសម្ភាសន៍ អោយទូរទស្សន៍ក្នុងស្រុក TV Globo ប៉ូលីសសរបញ្ជាក់អោយដឹងថា ឧក្រិដ្ឋជនរូបនេះ បញ្ជាក់ប្រាប់ រូបគេអាចនឹងចេញទៅប្រ មាញ់ ដោយសម្រាប់មនុស្ស ដើម្បីថ្នាំ adrenaline ។ បន្ថែមពីលើនេះ ជនជាប់ចោទចិត្តសឿងរូបនេះ បញ្ជាក់ប្រាប់ប៉ូលីសអោយដឹងថា គាត់នឹងឈានដល់ការសម្លាប់ មនុស្សសាជាថ្មី បើសិនណា មានការ ដោះលែងរូបគាត់ចេញពីពន្ធនាគារ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី