ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស៊ីអិន អិនដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះបន្តិចអោយដឹងថា នៅឯតំបន់ភ្នំ ព្រំប្រ ទល់ដែន North Waziristan ឯណោះវិញ ក្រុមសកម្មប្រយុទ្ធ ១៥ នាក់ ត្រូវបានសម្លាប់ ក្រោយពីមាន ការបើកការវាយប្រហារ ជើងអាកាស ពីសំណាក់កងទ័ព ប្រទេស ប៉ាគីស្ថាន ។

បន្ថែមពីលើនេះ យោងតាមសេចក្តីថ្លែងការណ៍ ពីកងទ័ពក្នុងស្រុក អោយដឹងថា ករណីវាយប្រហារ លើកនេះ គឺសំដៅទៅលើក្រុម សកម្មប្រយុទ្ធជាពិសេស ។ លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា North Waziristan គឺជាតំបន់ភ្នំមួយ ដែលមានទីតាំង ស្ថិតនៅ ពាយព្យ ប្រទេសប៉ា គីស្ថាន ជាប់ទៅនឹងព្រំប្រទល់ដែន ប្រទេស អាហ្វហ្គានីស្ថាន ខណៈតំបន់នេះ គឺជាតំបន់ក្តៅ ពោរ ពេញទៅដោយ ក្រុមសកម្មប្រយុទ្ធ តាលីបង់ ។

គួរបញ្ជាក់ផងដែរថា ករណីការវាយប្រហារលើកនេះ បានវាយប្រហារ និងបំផ្លាញ ចំឃ្លាំងស្តុកសព្វា វុធដ៏ធំមួយ នេះបើយោងតាមប្រភពសារព័ត៌មាន ។ រដ្ឋាភិបាល ប្រទេស ប៉ាគីស្ថាន បានគូសបញ្ជាក់ សប្តាហ៍នេះ អោយដឹងថា រដ្ឋាភិបាល បាននឹងកំពុងតែ មានកិច្ចចរចារជាមួយនឹង ក្រុមសកម្មប្រយុទ្ធ តាលីបង់ ដោយនៅក្នុងនោះ វាមានរយៈពេលដល់ទៅ ១៣ ថ្ងៃ តែដឹងអីថា អំឡុងពេលមានជំនួបប្រ ជុំគេឃើញមាន ការវាយប្រហារអត្តឃាត ជាច្រើនលើកច្រើនសា ទៅវិញ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន