CamNews

ប្រទះឃើញ សពបុរសម្នាក់ ដោតជាប់ នឹងរបងផ្ទះ ភ្លាមៗ មានការទូរស័ព្ទប្តឹងប៉ូលីស មួយរំពេច

ព័ត៌មានអន្តរជាតិ ៖ សាកសពបុរសម្នាក់ ត្រូវបានប្រទះឃើញ ថាបានដោតជាប់ទៅនឹងរបងផ្ទះមួយកន្លែង ភាគខាងលិច ទីក្រុង ឡុងដ៍ ប្រទេស អង់គ្លេស នេះបើយោងតាមការដកស្រង់ អត្ថបទ   ផ្សាយ​ពីទំព័រសារ ព័ត៌មានបរទេស ប៊ីប៊ីស៊ី ។

ប៉ូលីសត្រូវបានទូរស័ព្ទហៅ អោយចុះទៅដល់កន្លែងកើតហេតុ កាលពីវេលាម៉ោង ៦    និ ង ៣៩ នាទីព្រឹក ម៉ោងក្នុងស្រុកទីក្រុងឡុងដ៍ បន្ទាប់ពីសាកសពត្រូវបានគេប្រទះឃើញ ថាបានដោតជាប់ទៅ  នឹងរបង នៅ តាមបណ្តោយផ្លូវ Kensington Church Walk ជិតផ្លូវ St Mary Abbots Church សង្កាត់ Kensington ។

រថយន្តសង្គ្រោះអាគ្គីភ័យ ២ គ្រឿង និងរថយន្តសង្គ្រោះបន្ទាន់ ៣ គ្រឿងផ្សេងៗពីគ្នាទៀត​ បានចុះ ទៅដល់ កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយការណ៍ប្តឹង តែជាអកុសល បុរសវ័យ ៣៨ ដែលពុំទាន់ត្រូវ បានបញ្ជាក់អត្តសញ្ញាណនោះ ត្រូវបានបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិត នៅ  កន្លែង កើេតហេតុ បាត់ទៅ ហើយ ។ ប៉ូលីស ពុំទាន់អាចបញ្ជាក់បាននៅឡើយទេ    ថា តើ  មូល  ហេតុអ្វី អោយពិតប្រាកដ ដែលបាន បណ្តាលអោយកើតមានករណីស្លាប់ ដ៏ចម្លែកមួយនេះ​ ខណៈពុំមានតម្រុយណាមួយ នៅឡើយនោះទេ ។

សាកសពបុរសវ័យ​ ៣៨ ឆ្នាំ រូបនេះ​ ត្រូវបានគេប្រទះឃើញនៅតាមបណ្តោយផ្លូវចង្អៀតមួយ ខណៈទីនោះ ជាប្រជុំជនសម្បូរទៅដោយសួនច្បារ សាលាបឋម និង ព្រះវិហារជាដើម   ។  ប៉ូលីសបដិសេធ ទៅនឹងការ បញ្ជេញមតិយោបល់ ថាតើ បុរសជាជនរងគ្រោះរូបនោះ ជាជនអនាថា ឬក៏ យ៉ាងណា ខណៈគាត់បានព្យា យាមតោងឡើងរបង ចម្រឹងដែកនោះ ពិតប្រាកដ ឬក៏អត់ ។ ក្រោយ    ពី បានចុះទៅដល់កន្លែងកើតហេតុ សាកសពត្រូវបានគេយកចេញ និងជម្លៀសទៅកាន់ ទី   កន្លែង ដែលសមគួរ  ដោយរក្សាទុកបានយ៉ាងល្អ ខណៈក៏កំពុងតែមានការតាមដានស៊ើបអង្កេត ដោយ  ជាក់លាក់មួយ  នេះបើយោងតាមសម្តី អ្នកនាំពាក្យ អោយមន្រ្តីប៉ូលីស ប្រចាំតំបន់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី