ភ្នំពេញ៖ តារាសម្តែងធ្លាប់មានឈ្មោះល្បីល្បាញ កញ្ញា មាស សម្ផស្ស ក្រោយពីសម្រេចចិត្តផ្តាច់ខ្លួន ពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ទៅសម្ងំបង្កាត់ភ្លើងស្នេហា ជាមួយគូដណ្តឹងជនជាតិបរទេសមកនោះ ថ្មីៗនេះ បានបង្ហោះសារនៅតាមបណ្តាញ ទំនាក់ទំនងសង្គម Facebook ប្រកាសក្តែងៗថា នាងចង់លក់ផ្ទះ របស់នាង បន្ទាន់ក្នុងតម្លៃ៩ម៉ឺនដុល្លារ ដែលផ្ទះនោះស្ថិតក្នុងសង្កាត់ច្បារអំពៅទី២។

កាលពីថ្ងៃម្សិលមិញនេះ តារាស្រីសាច់សរកូនកាត់ចិន កញ្ញា មាស សម្ផស្ស បានសរសេរបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ផ្ទាល់របស់នាង ដោយសរសេរសារជាភាសាខ្មែរ អមជាមួយរូបភាពផ្ទះ ដែលនាងចង់ដាក់លក់ថា «សួស្តីបងប្អូន ដែលនៅក្នុងបណ្តាញFacebook ទាំងអស់ ខ្ញុំមានព័ត៌មាន ដែលទាក់ទងក្នុងការលក់ផ្ទះបន្ទាន់ ដែលមានទំហំ : បណ្ដោយ :16m. ទទឹង: 4.5 m ដោយបំពាក់នៅគ្រឿងលំអរខ្លះ និងមានបន្ទប់ 5 និងបន្ទប់ទឹក 6 បីជាន់ ដែលមានអាសយដ្ឋាននៅ សង្កាត់ ច្បាអំពៅ 2 ខណ្ឌច្បាអំពៅ..» ។

ស្របពេលដែល កញ្ញា មាស សម្ផស្ស ប្រកាសដាក់លក់ផ្ទះនោះ ត្រូវបានមហាជន ដែលតាមដាន ជីវិតឯកជនរបស់នាង មួយចំនួន បានលេចឮពាក្យចចាមអារ៉ាមថា ទំនងជានាងមានគម្រោងចេញ ទៅរស់នៅជាមួយអនាគតស្វាមី នៅក្រៅប្រទេស ទើបប្រញាប់ប្រញាល់ លក់ផ្ទះបន្ទាន់ បែបនេះតែម្តង ព្រោះថាបើទោះជា នាងរស់នៅក្នុងស្រុក ឬក្រៅស្រុក គឺមិនសំខាន់ទេ អ្វីដែលសំខាន់ គឺនាងបាន រស់នៅជាមួយអនាគតស្វាមី គឺគ្រប់គ្រាន់ហើយ ។

គេហទំព័រ កំសាន្ត យើងខ្ញុំ បានទាក់ទងទៅតារាសម្តែងស្រី កញ្ញា មាស សម្ផស្ស ដើម្បីសាកសួរទាក់ទងទៅនឹងការលើកឡើងខាងលើនេះ ប៉ុន្តែលេខទូរស័ព្ទនាងត្រូវ បានគូដណ្តឹង ដែលជនបរទេស លើកជំនួសហើយ បានប្រាប់ឲ្យដឹងថា «ផ្ទះដែលប្រកាសលក់ គឺខាងយើង ដាក់លក់ក្នុងតម្លៃ៩ម៉ឺនដុល្លារ ដែលផ្ទះនេះមានលក្ខណៈសម្បត្តិ ដូចដែលដាក់បង្ហោះ នៅលើបណ្តាញទំនាក់ទំនង Facebook ស្រាប់តែម្តង»។

នៅពេលដែលសួរទាក់ទង និងមូលហេតុ ដែលប្រកាស ដាក់លក់ផ្ទះបន្ទាន់នោះ ត្រូវបានលោកប្រាប់យ៉ាងខ្លីថា «មូលហេតុដែលខ្ញុំ លក់ផ្ទះនោះ ដោយសារតែផ្ទះវាធំពេក ហើយរស់នៅតែពីរនាក់ ទើបសម្រេចចិត្តលក់វាចោលតែម្តងទៅ។ ម្យ៉ាងវិញទៀតពួកខ្ញុំ ទាំងពីរនាក់ក៏មានផ្ទះមួយទៀត សម្រាប់រស់នៅជាមួយគ្នាហើយដែលមានទីតាំងនៅភ្នំពេញថ្មី ។ ក្រោយពីលក់ផ្ទះនេះហើយ ពួកខ្ញុំនឹងទៅរស់នៅទីនោះហើយ ..» ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល