ភ្នំពេញ៖ ស្រ្តីខ្មែរ ៤នាក់ ក្នុងចំណោម ៦នាក់ ចាញ់បោក មេខ្យល់នាំយកទៅរៀបការជាមួយបុរសជនជាតិចិន ហើយត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន ជួយសង្រ្គោះបាននោះនឹងត្រឡប់មក ដល់ប្រទេសកម្ពុជាវិញ នៅម៉ោង ១១ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ ស្អែកនេះ។

យោងតាមលិខិតជូនដំណឹងរបស់ក្រសួងការបរទេសនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤នេះ បានឲ្យដឹងថា ស្រ្តីខ្មែររង គ្រោះទាំង ៤នាក់ ដែលត្រូវបានជួយសង្រ្គោះ និង ត្រូវវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញនៅថ្ងៃស្អែកនេះ រួម មាន៖ ១. វិចិត្ត ចិន្តា មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ, ២. ឆឹង ស្រីលក្ខណ៍ មានស្រុកកំណើតនៅខេត្តកំពង់ ចាម, ៣. ឈ្មោះ ធី ស្រីលី មានស្រុកកំណើតនៅខេត្តកំពង់ចាម និងទី៤. ឈ្មោះ អ៊ុក សាវ៉េត មានស្រុកកំណើត នៅខេត្តកំពង់ចាម។

លិខិតជូនដំណឹងដដែល ក៏បានឲ្យដឹងផងដែរថា ស្ត្រីខ្មែររងគ្រោះ ២នាក់ទៀត ឈ្មោះ ទី ចាន់ថា និង សំ ចន្ទ្រា នឹងធ្វើមាតុភូមិនិវត្តន៍ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីលែងលះជាមួយបុរសជនជាតិចិនរួចរាល់៕

ផ្ដល់សិទ្ធដោយដើមអម្ពិល