ក្មេងស្រីអាយុ ៣ឆ្នាំម្នាក់ រស់នៅទីប្រជុំជន Aurora នៃខេត្ត Zamboanga del Sur ប្រទេស Philippines ហាក់ដូចជាមានវេទមន្ត អច្ឆរិយៈ ក្នុងពេលដែលនៅសុខៗ នាងបានដឹងខ្លួនមកវិញ នៅក្នុងពិធីបុណ្យ សពរបស់ខ្លួន។

ក្មេងស្រីដែលត្រូវបានអាណាព្យាបាលសុំលាក់ឈ្មោះនេះ ត្រូវបានគេឲ្យដឹងថា បានបាត់បង់ជីវិតនៅ ថ្ងៃសៅរ៍ ទី១២ ខែកក្កដា កន្លងទៅថ្មីៗនេះ បន្ទាប់ពីមានជម្ងឺគ្រុនក្តៅខ្លាំង រយះពេលបី បួនថ្ងៃមក។ លោក Heidil Teelan ប៉ូលិសសង្កាត់បានឲ្យដឹងថា ទាំងគ្រូពេទ្យ និងបុគ្គលិកគិលានុបដ្ឋានយិការ ក៏បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា ក្មេងស្រីម្នាក់នេះ មិនមែនសញ្ញាណាមួយ ដែលថាអាចរស់បាន បន្តទៀតនោះទេ ហើយក៏បានស្លាប់បាត់បង់ជីវិតនៅម៉ោងប្រហែល ៩ព្រឹកថ្ងៃសៅរ៍ កន្លងទៅនេះ។

ជាក់ស្តែង នៅក្នុងពិធីបុណ្យសព ដែលបានធ្វើឡើងនៅក្នុងព្រះវិហារ អ្នកជិតខាងម្នាក់ បានបើក គម្របមឈូសចេញ ដើម្បីរៀបចំសាកសពក្មេងស្រីនោះជាលើកចុងក្រោយ ហើយក៏បានឃើញ ក្មេង ស្រីនៅមានចលនា កម្រើកខ្លួន។ បន្ទាប់មក ក្មេងស្រីក៏ចាប់ផ្តើមមានដង្ហើមវិញ និងត្រូវបានឪពុក ម្តាយប្រញាប់បញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់៕

<object width="500" height="400" data="http://www.youtube.com/v/XRNpFOZX06o&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/XRNpFOZX06o&rel=1" /></object>

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14