CamNews

ស្រីស្រស់ស្រវឹងស្រា បើករថយន្ត Lexus​ ទៅបុកបង្គោលភ្លើងបាក់រាបដល់ដី សំណាងល្អមិនប៉ះពាល់ដល់ជីវិត

(ភ្នំពេញ)៖​ ស្ត្រីវ័យកណ្តាលម្នាក់មានអាការ:ស្រវឹងទ្រេត ឈរទប់ខ្លួនស្ទើរមិនជាប់ បានបើករថយន្ត Lexus​ RX300​ មួយគ្រឿង ទៅបុកបង្គោលភ្លើងបណ្តាលឲ្យបាក់រាបដល់ដី​ និង​ធ្វើឲ្យរថយន្តខូចខាតធ្ងន់​តែមិនបណ្តាលឲ្យស្ត្រីរូបនោះរងរបួសធ្ងន់ធ្ងរទេ​។

ហេតុការណ៍នេះ បានកើតឡើង​ត្រង់មុខក្រុមហ៊ុនលក់រថយន្តម៉ាក Range Rover តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ​មុនមានករណីគ្រោះថ្នាក់ចរាចរណ៍ ដែល​បើករថយន្តបុកបង្គោលភ្លើងនេះ បានកើតឡើង គេបានឃើញស្ត្រីវ័យកណ្តាលខាងលើ ដែលមានអាការ:ស្រវឹង​ឈរទប់ខ្លួនស្ទើរមិនជាប់​នោះបើករថយន្ត Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Z-9456 តាមមហាវិថីសហព័ន្ធរុស្ស៉ី យ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត​ តែម្នាក់ឯង។

​លុះបើកមកដល់ចំណុចកើតហេតុ​ ដោយសារស្ថានភាពស្រវឹងខ្លាំងពេក ​ទប់អារម្មណ៍មិនបាន និងមើលផ្លូវមិនច្បាស់ ដោយសារតែសុរាចូលពេញខ្លួនហើយនោះ​ នាងបានបើករថយន្តរេឡើង​ ទៅលើចិញ្ចើមផ្លូវ​ បុករះគល់ឈើនិងបន្តទៅបុកផ្ទប់បង្គោលភ្លើង ដែលដាក់បំភ្លឺតាមផ្លូវបណ្តាលឲ្យបាក់រាបដល់ដី​ និងធ្វើឲ្យបង្គោលភ្លើងនោះវាត់ទៅត្រូវ រថយន្តផ្នែកខាងមុខត្រង់អ្នកបើកបរ បណ្តាលឲ្យខូចខាតធ្ងន់​ តែសំណាងល្អមិនត្រូវចំស្ត្រី​បើករបររូបនោះ​ទេ​។

ក្រោយកើតហេតុរថយន្តត្រូវបាន​ ខាងនគរបាលចរាចរណ៍ក្រុង ស្ទួចយកទៅរក្សាទុក ដើម្បីដោះស្រាយនៅពេលក្រោយ​។

ដោយឡែកមានករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀត គឺរនាំងដែក២ផ្ទាំងបានបាក់ ដោយសារបុរសស្រវឹងស្រាម្នាក់ បើករថយន្ត Lexus RX 300 ទៅបុកនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ នាម៉ោង១៖១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី​៩​ ខែកក្កដា​ ឆ្នាំ២០១៦​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ស្ថិតក្នុងសង្កាត់​កាកាប ខណ្ឌពោធិ៍សែនជ័យ​។

ប្រភពពីកន្លែងដែលមានគ្រោះថ្នាក់ចរាចរណ៍ ខាងលើបានប្រាប់ថា មុនកើហេតុគេបានឃើញបុរសស្រវឹង​ ស្រាម្នាក់ បានបើករថយ​ន្ត Lexus RX300 ពាក់ស្លាកលេខ ភ្នំពេញ 2AK-1070​ បើកក្នុងទិសដៅពីកើតទៅលិច​ លុះបើកមកដល់ចំណុចកើតហេតុ ត្រង់មុខព្រលាន​យន្តហោះ គេបានឃើញបុរសដែលស្រវឹងខាងលើ បានបើករថយន្តរេទៅបុករនាំងដែក​ ដែលដាក់ខណ្ឌចែកទ្រូងផ្លូវ បណ្តលឲ្យបាក់អស់២ផ្ទាំង​ និងបណ្តាលឲ្យរថយន្តបែកកង់ខាងមុខ​ មិនអាចបន្តដំណើរទៅមុខទៀតបាន​ តែមិនបណ្តាលឲ្យអ្នកបើកបរ ដែលស្រវឹងនោះមាគ្រោះថ្នាក់ទេ​ ។

ក្រោយកើតហេតុទាំងអ្នកបើកបរ ទាំងរថយន្តត្រូវបាន មន្ត្រីជំនាញចុះមកស្ទួចយកទៅរក្សារទុកនៅការិយាល័យ​ចរាចរណ៌ផ្លូវគោក នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ​ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី