CamNews

គ្រោះថ្នាក់ អគ្គីភ័យឆាបឆេះ ពន្ធនាគារ សម្លាប់ទណ្ឌិត ១៧ នាក់ ទំនងមកពី ទុស្សខ្សែភ្លើង

ព័ត៌មានអន្តរជាតិ ៖ ករណីគ្រោះអគ្គីភ័យ នៅឯពន្ធនាគារ មួយកន្លែង ភាគខាងជើងប្រទេសវ៉េណេ ស៊ុយអេឡានោះ បានសម្លាប់មនុស្ស ហោចណាស់ ១៧ នាក់   ក្នុង​  នោះ ៩ នាក់ជាទណ្ឌិត ។ មិន ត្រឹមតែប៉ុណ្ណោះ ប្រភពសារព័ត៌មានបរទេស អោយដឹងថា មានករណី ទណ្ឌិត ១៦ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់និងស្រាល ។

បញ្ជាក់ ៖ រូបភាពឯកសារ

ជនរងគ្រោះស្លាប់បាត់បង់ជីវិត ទាំង ១៧ នាក់ ក្នុងនោះ មានស្រ្តី ៨ នាក់ និង បុរស ៩ នាក់ ខណៈ គ្រោះថ្នាក់ អគ្គីភ័យឆាបឆេះ ពន្ធ នាគារ Tocuyito   បាន  កើត  ឡើងនៅវេលាទាបភ្លឺ ថ្ងៃច័ន្ទ​ នារដ្ឋ Carabobo ប្រទេស  វេណេ  ស៊ុយអេឡា ។ ការិយាល័យ ព្រះរាជអាជ្ញា ចេញបញ្ជា អោយមន្ត្រីពាក់ ព័ន្ធបើកការស៊ើបអង្កេត ពាក់ព័ន្ធនឹងការស្លាប់ជនរងគ្រោះ ១៧ នាក់នេះបើយោងតាមសេចក្តីថ្លែង ការណ៍ ។ សារព័ត៌មានក្នុងស្រុក ធ្វើសេចក្តីរាយការណ៍ អោយដឹងថា ៖ មូលហេតុឆាបឆេះ​គឺទំនង បណ្តាលមកពី ការទុស្សេខ្សែភ្លើង ដែលឈានទៅដល់​បង្ក  ជាគ្រោះអគ្គីភ័យឆាបឆេះតែម្តង ។ គួរ បញ្ជាក់ថា អត្តសញ្ញាណជនរងគ្រោះស្លាប់បាត់បង់ជីវិត និង  របួសនោះ ពុំទាន់បានដឹងជាក់ច្បាស់ នៅឡើយទេ ខណៈជនរងគ្រោះ ត្រូវបានក្រុមការងារ   ចាប់បញ្ជូន  ទៅព្យាបាលនៅមន្ទីរពេទ្យក្នុង ស្រុក ដែលមានវត្តមានជិតកន្លែងកើតហេតុបំផុត ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ