មនុស្សប្រមាណជា ១៥៣នាក់បានស្លាប់ និង ៧០០នាក់រងរបួសនៅក្នុងគ្រោះរញ្ជួយដីចំនួន
២លើក ដែលបានកើតឡើងជាបន្ដបន្ដបន្ទាប់នៅក្រុង Tabriz នៃប្រទេសអ៊ីរ៉ង់ កាលពីម្សិល
មិញ។

ទំព័រ ISNA បានរាយការណ៍ថា ក្រុង Tehran បានឱ្យដឹងថា គ្រោះរញ្ជួយដីលើកដំបូង មានកម្លាំង
៦,២ Richer ដែលបានកើតឡើងនៅវេលា ម៉ោង ១៦ និង ៥៣នាទី(ម៉ោង ១៩ និង ២៣នៅភ្នំពេញ)
និងមានចំណុចកណ្ដាល មានចម្ងាយពីក្រុង Tabriz ប្រមាណជា ៦០គម និងជម្រៅ ១០គម។

១១នាទីក្រោយមក រញ្ជួយដីលើកទី ២ ក៏បានកើតឡើង ដែលមានកម្លាំង ៦ Richter និងមានការញាប់
ញ័រ ១១លើកផ្សេងទៀតដែលមានកម្លាំងប្រហែល ៤,៧ Richter។

គ្រោះរញ្ជួយដីទាំងពីរលើកនេះ បានសម្លាប់មនុស្សយ៉ាងតិច ១៥៣នាក់ និងធ្វើឱ្យមានមនុស្សរបួស
៧០០នាក់ផងដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE