នគរបាលអូទ្រីសប្រកាសថា ពួកគេបានប្រទះឃើញសាកសពលោក Shukri Ghanem អតីត
រដ្ឋមន្ដ្រីក្រសួងប្រេងរបស់លីប៊ីនៅក្នុងរបបហ្គាដាហ្វ៊ី អណ្ដែតតាមទន្លេនៅអ៊ឺរ៉ុប។

អ្នកនាំពាក្យរបស់នគរបាលនៃក្រុង Vienna ប្រទេសអូទ្រីស បានថ្លែងថា ប្រជាជនម្នាក់បាន
ប្រទះឃើញសាកសពរបស់លោក Ghanem អតីតរដ្ឋមន្ដ្រីក្រសួងប្រេងរបស់លីប៊ីនៅក្នុង
របបហ្គាដាហ្វ៊ី អណ្ដែតក្រោមស្ពានតាមដងទន្លេ Danube ដែលហូរកាត់ក្រុង Vienna ។
សាកសពនេះមិនមានលិខិតស្នាមអ្វីជាប់តាមខ្លួននោះទេ លើកលែងតែក្រដាសមួយដែល
មានឈ្មោះក្រុមហ៊ុនដែលលោកធ្វើការ។ ក្រុមនគរបាលមិនបានរកឃើញថាមានស្លាក
ស្នាមណាមួយដែលបង្ហាញថាលោកត្រូវបានសម្លាប់នោះដែរ។

BBC ដកស្រង់សំដីរបស់លោក Roman Hahslinger អ្នកនាំពាក្យរបស់ក្រុង Vienna ប្រាប់
អោយដឹងថា ៖ "យើងពុំឃើញមានស្លាកស្នាមណាមួយបង្ហាញថា លោក Ghanem ត្រូវ
បានគេច្រានទៅក្នុងទន្លេនោះទេ។ នេះប្រហែលជាគាត់មានកម្លាំងខ្សោយ និងដួលទៅ
ក្នុងទឹក"។

Ghanem អាយុ ៦៩ឆ្នាំ ជាទីប្រឹក្សាអោយក្រុមហ៊ុនមួយដែលមានទីតាំងនៅក្រុង Vienna
រួមជាមួយនឹងក្រុមគ្រួសាររបស់គាត់រស់នៅទីនេះផងដែរ។ តាមការសន្និដ្ឋានរបស់ក្រុម
នគរបាល លោក Ghanem អាចនឹងបានចាកចេញពីផ្ទះនៅ Vienna នាពេលព្រឹកថ្ងៃទី ២២
មេសា។

គួររំឮកថា នៅក្នុងរបបហ្គាដាហ្វ៊ី លោក Ghanem ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ដ្រីចាប់
ពីឆ្នាំ ២០០៣ ដល់ ២០០៦។ ក្រោយមក ក៏បានធ្វើជារដ្ឋមន្ដ្រីក្រសួងប្រេងរហូតដល់គាត់
រត់ចេញពីប្រទេសនៅឆ្នាំ ២០១១។ លោក Ghanem បានរត់គេចខ្លួនទៅកាន់អ៊ឺរ៉ុបបន្ទាប់ពី
បាតុកម្មប្រឆាំងនឹងលោកហ្គាដាហ្វ៊ីបានក្លាយជាសង្គ្រាមស៊ីវិល។

ប្រភពព័ត៌មានបាននិយាយថា សាកសពរបស់លោក Ghanem នឹងត្រូវបានគេធ្វើកោសល្យ
វិច្ច័យនៅប៉ុន្មានថ្ងៃខាងមុខ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE