ថ្ងៃមួយ មានប្តីប្រពន្ឋពីរនាក់ ឈ្លោះគ្នាយ៉ាងខ្លាំង ដោយប្តីខឹងខ្លាំងពេកក៏ស្រែកបណ្តេញប្រពន្ឋថា
"នែ! ឆាប់ចុះចេញពីផ្ទះអញទៅ រួចប្រមូលរបស់របរទាំងប៉ុន្មានរបស់ឯងចេញឱ្យផុតពីទីនេះទៅ"។

ប្រពន្ឋខឹងប្តីណាស់ ដែលហ៊ានបណ្តេញខ្លួនចេញ យំបណ្តើរ រួចដើរទៅរៀបចំវ៉ាលី និង របស់របរ
ផ្សេងៗដាក់ក្នុងវ៉ាលីទាំងអស់។ រៀបចំរួចរាល់អស់ហើយប្រពន្ឋក៏យកបាវមួយគប់ទៅលើប្តីហើយ
និយាយថា "ឆាប់ចូលទៅ" ប្តីភ្ញាក់ព្រឺត ក៏សួរវិញថា "ចូលធ្វើអី?" "ឯងក៏ជារបស់អញដែរ ឆាប់ចូល
អោយលឿន"ប្រពន្ឋឆ្លើយ ៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke