CamNews

អ្នកនយោបាយម្នាក់ ស្លាប់ខ្លួន ដោយសារតែភ្លើងឆេះ យ៉ាងសន្ធោសន្ធៅ ក្រោយមានការ វាយប្រហារ ពីឧក្រិដ្ឋជន

ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី កាលពីប៉ុន្មាន ម៉ោងមុននេះ​ បន្តិច បានចេញ ផ្សាយអត្ថបទសារព័ត៌មាន អោយដឹងថា អ្នកនយោបាយ ឥណ្ឌា ប្រចាំតំបន់ម្នាក់ ត្រូវបានរកអោយ ឃើញថា បានស្លាប់បាត់បង់ជីវិត រយៈពេល ៥ ថ្ងៃក្រោយ  បន្ទាប់ពីមានការវាយប្រហារ ដោយដុត នឹងភ្លើង អំឡុងពេលដែលមាន កិច្ចពិភាក្សា តស៊ូមតិ  នៅតាមទូរទស្សន៍ ស្តីអំពីការបោះឆ្នោត នៅ ក្នុងប្រទេស ខណៈការវាយប្រហារ ត្រូវបានធ្វើឡើង ដោយបុរសមិនស្គាល់ អត្តសញ្ញាណម្នាក់ស្រប ពេលដែលគាត់ក៏បានដុតខ្លួនឯងស្លាប់ ក្នុងករណីវាយប្រហារលើកនោះ ដូចគ្នាដែរ ។

សេចក្តីរាយការណ៍  បញ្ជាក់ថា  ជនរងគ្រោះខាងលើ  ដែលជាអ្នកនយោបាយ នោះ មានឈ្មោះថា លោក Kamruzzama  Fauji  ជាអ្នកនយោបាយក្នុងស្រុក មួយរូប មកពីគណបក្ស Bahujan Samaj នៃរដ្ឋ Uttar Pradesh ប្រទេស ឥណ្ឌា  លោក បាន មាន    វត្តមាន នៅក្នុងកម្មវិធី តស៊ូមតិ ខាងលើ ខណៈពេលក្រោយមក មានវាយប្រហារ តែម្តង កាលពីថ្ងៃច័ន្ទសប្តាហ៍កន្លងទៅនេះ ពោល បុរសជា ទស្សនិកជនម្នាក់ បានស្រោចសាំង ដុតខ្លួនឯងមួយរំពេច និង ហក់ស្ទុះទៅអោប Fauji ដោយមាន ការរងរបួសជាទម្ងន់  ខណៈ តួខ្លួន អ្នកនយោបាយ រូបនេះ   បានរលាកឆេះ  ដល់ទៅ ៧៥ ភាគរយ ហើយនោះ  រយៈពេលប៉ុន្មានថ្ងៃក្រោយ ពោលគឺ នៅថ្ងៃសុក្រ គាត់ក៏បានស្លាប់បាត់បង់ជីវិត តែម្តង

បុរសជាអ្នកវាយប្រហារ និង ឧក្រិដ្ឋជន មិនស្គាល់មុខ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថាបាន ស្លាប់បាត់បង់ជីវិត មួយរំពេច នៅកន្លែងកើតហេតុ ។ មិនទាន់ច្បាស់នៅឡើយនោះទេថាតើចេតនា អ្វីដែលនៅពីក្រោយរឿងនេះ រហូតដល់ថ្នាក់ មានការវាយប្រហារ យ៉ាងដូច្នេះ​  ស្របពេលដែល   ប្រ​ ទេសឥណ្ឌា  ក៏កំពុងតែធ្វើការបោះឆ្នោតសកល  រយៈពេល ៥ សប្តាហ៍ពេញ លោក  Khalikurzama ជា  បងប្អូន ប្រុស     ជនរងគ្រោះខាងលើ បានសរបញ្ជាក់អោយដឹងថា វាគឺជា ការជម្រុញចិត្ត ផ្នែក នយោបាយ និងទាមទារ អោយមានការតាមដាន ស៊ើបអង្កេត ដ៏ត្រឹមត្រូវមួយ ៕

<object width="350" height="300" data="http://www.youtube.com/v/i2OG8Sf8sOA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/i2OG8Sf8sOA&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖​ ប៊ីប៊ីស៊ី