ស្នេហ៍ពិត ពិតជាមាន។ ព្រោះតែសេចក្តីស្រលាញ់ ដ៏លើសលប់ មិនអាចមានអ្វីមកជំនួសបាន នូវទំហំ ចិត្តស្រលាញ់ដ៏ធំធេង ជាងមហាសាគរនេះ បណ្តាបុរសៗ និងនារីខាងក្រោមនេះ នៅតែបានសម្រេចចិត្ត រៀបការជាមួយនឹង មនុស្សជាទីស្រលាញ់របស់ខ្លួន បើទោះបីជា ពួកគេបានស្លាប់ បាត់បង់ជីវិតទៅ ហើយក្តី។

១. ពិធីរៀបការ ជាមួយនឹងទឹកភ្នែក ក្នុងពេលដែល កូនក្រមុំ ស្ថិតក្នុងមឈូស

កាលពីថ្ងៃទី ០៤ ខែកុម្ភះ ឆ្នាំ ២០១០ ពិធីរៀបការមួយ បានប្រារព្ធធ្វើឡើងនៅឯក្រុង Zhangzhou ខេត្ត Fujian ប្រទេសចិន បានធ្វើឲ្យមនុស្សជាច្រើននាក់ មិនអាចទប់ទឹកភ្នែក មិនឲ្យស្រក់ចុះបានឡើយ។ នេះគឺជាពិធីរៀបការរវាងកូនក្រមុំ ដែលមានអាយុ ២២ឆ្នាំ ស្លៀកសំពត់ឈុតរៀបការ ដេកក្នុងមឈូស ជាមួយនឹងកូនកំលោះ អាយុ ២៦ឆ្នាំ ពាក់ឈុតអាវធំ ឈរអោបរូបថតកូនក្រមុំ ដែលបានបាត់បង់ជីវិត ទៅហើយ។

កូនកំលោះបានស្គាល់គ្នា ជាមួយកូនក្រមុំ កាលពីឆ្នាំ២០០៨ ពេលដែលរូបគាត់ ប្តូរទៅរស់នៅ និងធ្វើការ នៅស្រុក Binh Hoa ខេត្ត Fujian។ កាលពីខែធ្នូ ឆ្នាំ២០០៩ អ្នកទាំងពីរបានចុះឈ្មោះរៀបការជាមួយគ្នា និងបានកំណត់យកថ្ងៃទី ០៤ ខែកុម្ភះ ឆ្នាំ ២០១០ ជាថ្ងៃប្រារព្ធមង្គលការរបស់ខ្លួន។ ប៉ុន្តែគួរឲ្យសោក សង្រេងណាស់ នៅសល់តែ ៨ថ្ងៃទៀត ដល់ថ្ងៃរៀបការ កូនក្រមុំ ត្រូវបានក្រុមចោរប្លន់ ចូលប្លន់ក្នុងផ្ទះ និងបានសម្លាប់នាង ស្លាប់ទៅទាំងមិនអស់អាល័យ។ បើទោះបីជា មនុស្សជាទីស្រលាញ់របស់ខ្លួន បាន ស្លាប់ទៅហើយក្តី ក៏ខាងកូនកំលោះ នៅតែសម្រេចចិត្តយល់ព្រមរៀបការ និងធ្វើពិធីរៀបការ ជាមួយ សពនារីជាទីស្រលាញ់របស់ខ្លួន តាមថ្ងៃដែលគ្រោងទុក ដដែល។

២. រំជួលចិត្ត ជាមួយនឹង បុរសម្នាក់ រៀបការជាមួយនឹង មិត្តស្រីរបស់ខ្លួន ដែលបានស្លាប់

បុរសម្នាក់ឈ្មោះ Chadil Deffy អាយុ ២៨ឆ្នាំ បានចាប់ចិត្តស្រលាញ់ជាមួយនឹងនារីម្នាក់ឈ្មោះ Sarinya Kamsock អាយុ ២៩ឆ្នាំ អស់រយះពេល ១០ឆ្នាំ មកហើយ។ សល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ពិធីរៀបការ នឹងត្រូវបានប្រារព្ធធ្វើឡើងហើយ ប៉ុន្តែគួរឲ្យសោកស្តាយជាពន់ពេក កូនក្រមុំ ក៏បានជួបគ្រោះថ្នាក់ចរាចរ រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយក៏បានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ប៉ុន្តែបើទោះជានាង Kamsock បានស្លាប់ទៅហើយក្តីក៏លោក Deffy នៅតែសម្រេចចិត្តរៀបការ ជាមួយ សង្សារសំណព្វចិត្តរបស់ខ្លួនដែរ។ ពិធីរៀបការ បានប្រារព្ធធ្វើឡើង នៅថ្ងៃទី០៤ ខែមករា ឆ្នាំ ២០១២ នៅខេត្តសូរិន ភាគខាងជើង ប្រទេសថៃ។ នៅក្នុងពិធីរៀបមង្គលការនោះ កូនកំលោះ បានបង្ហាញពី ទំហំ ចិត្តស្រលាញ់ ដ៏ធំធេងជាមួយកូនក្រមុំ ដោយបានឱនថើប ថ្ងាស សពកូនក្រមុំ និងបំពាក់ចិញ្ជៀនរៀប ការ ចូលដៃរបស់នាង ថែមទៀតផង។

៣. នារីម្នាក់ សុំរៀបការ ជាមួយអ្នកស្លាប់

នារីម្នាក់ឈ្មោះ Pascale អាយុ ៣០ឆ្នាំ បានសរសេរលិខិត ចំនួន ៤ច្បាប់ ដល់លោកប្រធានាធិបតី Francois Hollande ដើម្បីសុំសិទ្ធិបានរៀបការជាមួយ សង្សាររបស់ខ្លួន ដែលបានស្លាប់ទៅហើយ គឺលោក Michel។ នាង Pascale និងលោក Michel បានរស់នៅរួមគ្នា អស់រយះពេលជិត ៧ឆ្នាំទៅ ហើយ។ ពួកគេបានសម្រេចចិត្ត នឹងប្រារព្ធធ្វើពិធីមង្គលការ នៅខែ មិថុនា ឆ្នាំ ២០១២ ប៉ុន្តែសល់ពេល ប្រហែលជាមួយខែ មុនថ្ងៃរៀបការមកដល់ លោក Michel បានស្លាប់ ដោយសារជម្ងឺបេះដូង ហើយពិធី មង្គលការ ក៏ត្រូវបានរំសាយចោលវិញ។

ទីបំផុត នាង Pascale ត្រូវបានអនុញ្ញាត ឲ្យប្រារព្ធធ្វើពិធីរៀបការ ជាមួយនឹងសង្សាររបស់ខ្លួន ដែលបាន ស្លាប់ទៅហើយនោះ នៅក្នុងឆ្នាំនេះ។ ពិធីមង្គល ប្រារព្ធធ្វើឡើងជាមួយនឹង រូបថតរបស់កូនកំលោះ នៅលើផ្លូវ St Omer ភាគខាងជើង ប្រទេសបារាំង៕

ប្រែសម្រួល៖ សិលា
ប្រភព៖ afamily